អាល្លឺម៉ង់យកចិត្តទុកដាក់ពិសេសដល់បញ្ហាសន្តិសុខរបស់អ៊ីស្រាអែល
(VOVWORLD) - អញ្ជើញថ្លែងក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់អ៊ីស្រាអែលនៅថ្ងៃទី ១០ ខែតុលា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានបញ្ជាក់ថា បញ្ហាសន្តិសុខនៅអ៊ីស្រាអែល តែងតែមានសារៈសំខាន់និងជាប្រធានបទស្នូលសម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់គ្រប់ជំនាន់។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលក្នុងនាមជាភ្ញៀវកិត្តិយស លោកស្រី Merkel បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអាល្លឺម៉ង់និងអ៊ីស្រាអែលមិនត្រឹមតែទាក់ទងនឹងបញ្ហាពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងនឹងចក្ខុវិស័យសម្រាប់អនាគតរវាងប្រទេសទាំងពីរទៀតៀផង។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានអះអាងថា ទំនាក់ទំនងទ្វេភាគីរវាងអ៊ីស្រាអែលនិងអាល្លឺម៉ង់បានអភិវឌ្ឍន៍ដល់កម្រិតខ្ពស់បំផុតក្រោមការដឹកនាំរបស់អធិការបតីអាល្លឺម៉ង់ Angela Merkel។ ក្នុងរយៈពេលខាមុខនេះ អ៊ីស្រាអែលមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយអាល្លឺម៉ង់លើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច វិទ្យាសាស្រ្ត ការអប់រំ សុខាភិបាល និងសន្តិសុខ៕