អាល្លឺម៉ង់លើកឡើងប្រធានបទសំខាន់ៗជាច្រើននៅក្នុងកិច្ចប្រជុំកំពូលរបស់ EU G7 និង NATO
(VOVWORLD) - នៅមុនកិច្ចប្រជុំកំពូលចំនួនបីនៃសហភាពអឺរ៉ុប (EU) ក្រុមប្រទេសមហាអំណាច ឧស្សាហកម្មទាំង៧លើពិភពលោក (G7) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅថ្ងៃទី ២២ ខែមិថុនា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានថ្លែង សុន្ទរកថាដ៏សំខាន់មួយនៅចំពោះមុខរដ្ឋសភានៃប្រទេសនេះ ទាក់ទងនឹងខ្លឹមសារដែលលោកនឹងលើកឡើងនៅក្នុងកិច្ចប្រជុំសំខាន់ៗទាំងនេះ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz។ (រូបថត៖ TTXVN) |
ទាក់ទងនឹងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ លោកអធិការបតី Olaf Scholz ទន្ទឹងរង់ចាំការផ្សាភ្ជាប់ និងការប្តេជ្ញាចិត្តមួយពីមេដឹកនាំណាតូ ក្នុងបរិបទដែលជម្លោះ នៅអ៊ុយក្រែនកំពុងបន្តអូសបន្លាយ។ លោកក៏បានសន្យាថា អាល្លឺម៉ង់ និងអឺរ៉ុបនឹងបន្ត ជួយឧបត្ថម្ភអ៊ុយក្រែនដោយ “អស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន” ទាំងផ្នែក ហិរញ្ញវត្ថុ សេដ្ឋកិច្ច មនុស្សធម៌ នយោបាយ និងការផ្គត់ផ្គង់អាវុធដល់ក្រុងគៀវនៅទាំង “ថ្ងៃនេះនិងអនាគត”។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ណាតូនឹងមិនចូលរួមការប្រយុទ្ធនោះទេ។ លោកបានអំពាវនាវឲ្យមានការអនុវត្តផែនការ Marshall មួយ ដើម្បីកសាងអ៊ុយក្រែនឡើងវិញក្រោយសង្គ្រាម។ ក្នុងនាមជាប្រធាន G7 អធិការបតីអាល្លឺម៉ង់មានបំណងចង់រៀបចំកិច្ចប្រជុំអន្តរជាតិមួយសំដៅឆ្ពោះទៅរក កិច្ចព្រមព្រៀងស្តីពីការវិនិយោគនៅអ៊ុយក្រែន។
នៅឯកិច្ចប្រជុំកំពូល EU នាពេលខាងមុខ លោកអធិការបតី Scholz បានឲ្យដឹង ថា គោលដៅរបស់លោកគឺចលនាសមាជិក EU ឲ្យផ្តល់បេក្ខភាពចូលរួម EU ដល់ អ៊ុយក្រែននិងម៉ុលដាវ៉ា។ ក្រៅពីនោះ លោកអធិការបតី Scholz បានចាត់ទុកថា EU ក៏ត្រូវបង្កលក្ខណៈសម្រាប់ការចរចាចូលជាសមាជិករបស់អាល់បានី និងម៉ាសេដូន ខាងជើងផងដែរ។ នៅក្នុងសុន្ទរកថារបស់ខ្លួន អធិការ បតីអាល្លឺម៉ង់ក៏បានជំរុញដំណោះស្រាយ ចំពោះបញ្ហានាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនផងដែរ។
ស្តីពីបញ្ហាថាមពល អធិការបតីអាល្លឺម៉ង់បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងសម្របសម្រួលជាមួយ ដៃគូអន្តរជាតិ ដើម្បីចាត់វិធានការគ្រប់បែបយ៉ាង សំដៅទប់ស្កាត់ការខ្វះខាតថាមពល ក្នុងរដូវរងាខាងមុខនេះ៕