អាល្លឺម៉ង់សន្យាស្វែងរកសន្តិវិធីលើឧបទ្វីបកូរ៉េ

(VOVWORLD) - ការព្រួយបារម្ភអំពីវិបត្តិលើឧបទ្វីបកូរ៉េដោះស្រាយបានតាមរយៈ ការសន្ទនាតែប៉ុណ្ណោះ។ 
អាល្លឺម៉ង់សន្យាស្វែងរកសន្តិវិធីលើឧបទ្វីបកូរ៉េ - ảnh 1 អាល្លឺម៉ង់សន្យាស្វែងរកសន្តិវិធីលើឧបទ្វីបកូរ៉េ

(VOVworld) – ការព្រួយបារម្ភអំពីវិបត្តិលើឧបទ្វីបកូរ៉េដោះស្រាយបានតាមរយៈ ការសន្ទនាតែប៉ុណ្ណោះ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងដូច្នេះក្នុងបទសម្ភាសមួយនាថ្ងៃទី ១៦ សីហា។ អធិកាបតីអាល្លឺម៉ង់ លោកស្រី Merkel ប្រឆាំងជំទាស់យ៉ាងខ្លាំងទង្វើបង្ហាញអំណួតកំលាំងយោធារបស់ភាគីទាក់ទិនទាំងអស់។ លោកស្រីក៏បានសម្តែងការគាំទ្រថ្នាក់ដឹកនាំអាមេរិកនិងចិនដែលបានចរចារតាមទូរស័ព្ទពិភាក្សាអំពីស្ថានភាពនៅស.ប.ប.ក. ផងដែរ។ តាមថ្នាក់ដឹកនាំអាល្លឺម៉ង់បានឲ្យដឹងថា៖ ការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំប្រទេសពាក់ព័ន្ធនានាគឺជាដំណោះស្រាយដែលភាគីនានាគប្បីឆ្លៀតយកដើម្បីជៀសវាង «គ្រោះមហន្តរាយមួយ»។ រីឯខ្លួនវិញ ថ្នាក់ដឹកនាំអាល្លឺម៉ង់ក៏បានសន្យានឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីស្វែងរកដំណោះស្រាយសន្តិភាពលើឧបទ្វីបកូរ៉េ។ ក្នុងព្រឹត្តតិការណ៍ទាក់ ទិនមួយទៀត នៅសន្និសីទកាសែតមួយថ្ងៃទី ១៦ សីហា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានអំពាវនាវឲ្យភាគីទាក់ទិននានាដោះស្រាយភាពតានតឹងតាមរយៈសន្ទនា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ