អាល្លឺម៉ង់ស្នើឲ្យរដ្ឋាភិបាលអាមេរិកពន្យល់អំពីរឿងហេតុចារកម្ម
|
អាល្លឺម៉ង់ស្នើឲ្យរដ្ឋាភិបាលអាមេរិកពន្យល់អំពីរឿងហេតុចារកម្ម (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ កក្កដា សមាជិកមួយចំនួនក្នុងគណៈរដ្ឋមន្ត្រីអាល្លឺម៉ង់បាន
ស្នើឲ្យរដ្ឋាភិបាលអាមេរិកត្រូវនាំចេញការពន្យល់ច្បាស់លាស់និងត្រឹមត្រូវយ៉ាងឆាប់ៗ
ចំពោះរឿងហេតុមួយ ក្នុងនោះ អាល្លឺម៉ង់ទើបនឹងចាប់ខ្លួនចារបុរសមួយនាក់ដែល សង្ស័យមានទំនាក់ទំនងជាមួយស្ថាប័នសន្តិសុខជាតិអាមេរិក (NSA)។ ស្តីអំពីបញ្ហា
នេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Steimeiner បានអះអាងថា៖ អាល្លឺម៉ង់នឹងមិនងាយបោះបង់ចោលរឿងហេតុនេះឡើយប្រសិនបើរបាយការណ៍
ពោលខាងលើគឺត្រឹមត្រូវ។ អ្នកប្រមុខផ្នែកការទូតរបស់អាល្លឺម៉ង់បានឲ្យដឹងថែម
ទៀតថា៖ នារសៀលថ្ងៃទី ៥ កក្កដា ក្រសួងការបរទេសនៃប្រទេសនេះបានកោះ
ហៅឯកអគ្គរដ្ឋ ទូតអាមេរិកប្រចាំនៅអាល្លឺម៉ង់ដើម្បីផ្ញើរសំណើររបស់ប៊ែឡាំង
ដល់វ៉ាស៊ីនតោនអំពីការ បំភ្លឺអំពីរឿងហេតុនេះ។ នាបច្ចុប្បន្ន វិមានសនិងក្រសួង
ការបរទេសអាមេរិក សុទ្ធតែបដិសេធអធិប្បាយអំពីបញ្ហានេះ។ ក្នុងពេលនោះ ជនសង្ស័យបានទទួលស្គាល់ ផ្ញើបណ្ដាឯកសារសំរាប់ NSA ក្នុងរយៈពេល ២ ឆ្នាំ៕