អាល្លឺម៉ង់អនុម័តលើកញ្ចប់វិធានការទី ២ សំដៅដោះស្រាយបញ្ហាជនអន្តោប្រវេសន៍

អាល្លឺម៉ង់អនុម័តលើកញ្ចប់វិធានការទី ២ សំដៅដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ - ảnh 1
អាល្លឺម៉ង់អនុម័តលើកញ្ចប់វិធានការទី ២ សំដៅដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ (Image: VNA)


(VOVworld) – នាថ្ងៃទី ៣ កុម្ភៈ គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់បានអនុម័តលើកញ្ចប់
វិធានការទី ២ សំដៅដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ដែលកំពុងគឺជាបញ្ហា
ក្តៅគគុករបស់សាធារណៈមតិអាល្លឺម៉ង់ក្នុងរយៈពេលកន្លងទៅ។ រដ្ឋាភិបាល​
អាល្លឺម៉ង់ប្រមូលផ្តុំទៅលើរឹតបន្តឹងការគ្រប់គ្រងបែងចែកនិងបណ្តេញចេញជន
ចំណាកស្រុក។ ការកំណត់ថ្មីសំខាន់បំផុតក្នុងកញ្ចប់នេះគឺការបង្កើតមូលដ្ឋាន
ទទួលជនចំណាកស្រុក។ នៅទីនេះ សំណុំឯកសាររបស់គេនឹងត្រូវបានពិនិត្យ
 មើលយ៉ាងឆាប់ៗ។ គណៈរដ្ឋម​ន្ត្រីប្រទេសនេះក៏បានចាត់ទុកថា៖ ប្រទេស
 អាល់ហ្សេរី ម៉ារ៉ុក និង  Tunisia គឺជាប្រទេសសុវត្ថិភាព។ ប្រការនេះមានន័យ
ថា៖ ជនអន្តោប្រវេសន៍ពីបណ្ដាប្រទេសពោលខាងលើទៅកាន់អាល្លឺម៉ង់គ្មាន
ឱកាស​ រស់នៅនៅអាល្លឺម៉ង់ទេ។ រដ្ឋាភិបាលអាល្លឺម៉ងក៏បានអនុញាត្តិឲ្យជន
អន្តោប្រវេសន៍សម្រេចសិក្សាវិជ្ជាជីរៈដើម្បីអាចទទួលឱកាសធ្វើការនៅ
អាល្លឺម៉ង់ក្នុងរយៈពេល ២ ឆ្នាំ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ