អាល្លឺម៉ង់អះអាងនូវបំណងបង្កើនសមាហរណកម្មក្នុងតំបន់ Eurozone
(VOVWORLD) - ក្នុងលិខិតមួយ ផ្ញើរជូនអ្នកតាក់តែងច្បាប់នាថ្ងៃទី១៨ កក្កដា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់ Wolfgang Schaeuble សង្កត់ធ្ងន់ថា បើទោះបីជាអង់គ្លេសចាកចេញពី EU ក្ដី ប៉ុន្តែការធ្វើសមា ហរណកម្មទ្វីបអឺរ៉ុបនៅតែជាការផ្ដើមគំនិតមួយក្នុងចំណោមការផ្ដើមគំនិតល្អបំផុតដែលជនអឺរ៉ុបអនុវត្តបានក្នុងសតវត្សទី២០។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់ Wolfgang Schaeuble (រូបថត៖TTXVN) |
(VOVworld) - មជ្ឈដ្ឋានមន្ត្រីអាល្លឺម៉ង់អះអាងថា ប្រទេសនេះត្រៀមខ្លួនជាស្រេច បង្កើនសមាហរណកម្មក្នុងចាយតំបន់រូបិយប័ណ្ណរួមអឺរ៉ុប (Eurozone)។ ក្នុងលិខិតមួយ ផ្ញើរជូនអ្នកតាក់តែងច្បាប់នាថ្ងៃទី១៨ កក្កដា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់ Wolfgang Schaeuble សង្កត់ធ្ងន់ថា បើទោះបីជាអង់គ្លេសចាកចេញពី EU ក្ដី ប៉ុន្តែការធ្វើសមា ហរណកម្មទ្វីបអឺរ៉ុបនៅតែជាការផ្ដើមគំនិតមួយក្នុងចំណោមការផ្ដើមគំនិតល្អបំផុតដែលជនអឺរ៉ុបអនុវត្តបានក្នុងសតវត្សទី២០។ លោក Schaeuble ឲ្យដឹងថា អាល្លឺម៉ង់និងបារាំង បានសហការយ៉ាងស្អិតរមួតជាមួយគ្នាដើម្បីជំរុញកិច្ចសហ ប្រតិបតិ្តការក្នុងប្លុកនេះ ព្រមទាំងដាស់តឿនឲ្យរដ្ឋាភិបាលទាំងអស់ក្នុងតំបន់ ចាយរូបិយប័ណ្ណអឺរ៉ូ បន្តអនុវត្តកំណែទម្រង់ កាត់បន្ថយបំណុល ហើយធានាថវិកា ដោយនិរន្តរភាព៕