អាល្លឺម៉ង៖ អធិការបតី Angela Merkel ជាប់ឆ្នោតជាប្រធានគណៈបក្ស CDU ជាថ្មីម្តងទៀត


អាល្លឺម៉ង៖ អធិការបតី Angela Merkel ជាប់ឆ្នោតជាប្រធានគណៈបក្ស CDU ជាថ្មីម្តងទៀត - ảnh 1
អាល្លឺម៉ង៖ អធិការបតី Angela Merkel ជាប់ឆ្នោតជាប្រធានគណៈបក្ស CDU ជាថ្មីម្តងទៀត
(Image: VNA)

(VOVworld) – នាថ្ងៃទី ៩ ធ្នូ មហាសន្និបាតគណៈបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ
កាគ្រិស្តសាសនា (CDU) លើកទី ២៧ បានជ្រើសតាំងអធិកាបតីអាល្លឺម៉ង លោកស្រី
Angela Merkel ធ្វើជាប្រធានគណៈបក្សនេះជាថ្មីម្តងទៀត។ នេះគឺជាលើកទី ៨​ ជាបន្ត បន្ទាប់ដែលលោកស្រី Merkel ត្រូវបានជ្រើសតាំងជាប្រធានគណៈបក្សស្តាំកណ្ដាល
នេះ។ អធិកាបតី Merkel ទទួលបានសម្លេងគាំទ្រចំនួន ៩៦,៧% ក្នុងការបោះឆ្នោត។
មុននោះ ថ្លែងមតិនៅមហាសន្និបាតដែលបានប្រព្រឹត្តទៅនៅទីក្រុង Cologne អាល្លឺម៉ង់
លោកស្រី Merkel បានលើកសរសើរសមិទ្ធិដ៏ធំធេងដែលរដ្ឋាភិបាលអាល្លឺម៉ង់ទទួល
បាន ដូចជា រក្សាតំលៃស្ថិរភាព បង្កើតការងារធ្វើនិងលើកកំពស់កិត្យានុភាពប្រទេស ជាតិលើឆាកអន្តរជាតិ។ ក្រៅពីនោះ ថ្នាក់ដឹកនាំរូបនេះក៏បានផ្តោតទៅលើដំណើការ
បដិវត្តន៍បច្ចេកវិទ្យាបច្ចេកទេសឌីហ្សីថលលើគ្រប់វិស័យ។ អធិកាបតី Merkel បាន
អះអាងថា៖ អាល្លឺម៉ងត្រូវជំរុញការវិនិយោគឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ