អាល់ហ្សេរីកំណត់ពេលរៀបចំការបោះឆ្នោតប្រធានាធិបតី

(VOVWORLD) -   វិមានប្រធានាធិបតីអាល់ហ្សេរីបានប្រកាសថា ប្រទេសនេះនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៤ ខែកក្កដាខាងមុខ។ យោងតាមប្រធានាធិបតី        ស្តីទីអាល់ហ្សេរី លោក Abdelkader Bensalah បានឲ្យដឹងថា លោកនឹងពិគ្រោះយោបល់ជាមួយសមាសភាព និងអង្គការទាំងអស់នៅក្នុងសង្គម ដើម្បីរៀបចំការបោះឆ្នោតប្រកបដោយភាពស្មោះត្រង់និងតម្លាភាព។
អាល់ហ្សេរីកំណត់ពេលរៀបចំការបោះឆ្នោតប្រធានាធិបតី - ảnh 1 ប្រធានាធិបតីស្តីទីអាល់ហ្សេរី លោក Abdelkader Bensalah

លោក Bensalah បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនិងស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធនានា នឹងរួមជាមួយលោក ដើម្បីរៀបចំការបោះឆ្នោតប្រកបដោយសេរីទាំងស្រុង ព្រមទាំងជំនះពុះពារលើរាល់ភាពខុសគ្នានិងធ្វើសកម្មភាពក្នុងគោលបំណង"ដើម្បីប្រទេសអាល់ហ្សេរីនាពេលអនាគត" ផងដែរ។ លោកក៏បានអំពាវនាវដល់អ្នកនយោបាយគ្រប់ជាន់ថ្នាក់និងប្រជាជនអាល់ហ្សេរីទាំងមូលឱ្យទៅបោះឆ្នោតដោយមានជំនឿទុកចិត្ត ដើម្បីរួមកសាងមូលដ្ឋានគតិយុត្តិ ថ្មី និងត្រួសត្រាយផ្លូវសម្រាប់ «ប្រព័ន្ធនយោបាយថ្មីមួយ» សំដៅឆ្លើយតបនឹងសេចក្តីបំណងប្រាថ្នារបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ