អាល់ហ្សេរីទទួលស្គាល់កំហុសក្នុងការចូលទៅរំដោះចំណាប់ខ្មាំង

(VOVworld) – នាថ្ងៃទី ២៧ មករា ថ្លៃងមតិនៅស្វីស រដ្ឋមន្ត្រីការបរទេស អាល់ហ្សេរី
លោក Mourad Medelci បានទទួលស្គាល់កំហុសរបស់ប្រទេសនេះ ក្នុងការចូលទៅ
រំដោះចំណាប់ខ្មាំងអន្តរជាតិ ដែលធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់។ លោក Medelci
បានឲ្យដឹងថា៖ អាល់ហ្សេរីត្រូវការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធ
ប្រឆាំងនឹងភេវរកម្ម ក្នុងរយៈពេលខាងមុខ។ ករណីចាប់ចំណាប់ខ្មាំងបរទេសបានកើត
មានឡើង នាថ្ងៃទី ១៦ មករា ដែលបានរៀបចំឡើងដោយកំលាំងពួកឧទ្ទាមឥស្លាម
Al-Qaeda ប្រចាំនៅអាល់ហ្សេរី។ កងទ័ពនៃប្រទេសនេះបានបើកយុទ្ធនាការវាយប្រហា
ចូលទៅរំដោះ ចំណាប់ខ្មាំង ដែលធ្វើឲ្យចំណាប់ខ្មាំងបរទេសចំនួន ៣៧ ត្រូវស្លាប់។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបដិសេធមិនទទួលបាន
ការជួយឧបត្ថម្ភពីបណ្ដាប្រទេសខាងក្រៅរបស់អាល់ហ្សេរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ