អាល់ហ្សេរីនិងឥណ្ឌូណេស៊ីចាប់ខ្លួនភេរវករចំនួន ២០ នាក់ទាក់ទិនដល់ IS
|
អាល់ហ្សេរីនិងឥណ្ឌូណេស៊ីចាប់ខ្លួនភេរវករចំនួន ២០ នាក់ទាក់ទិនដល់ IS (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ មករា ប៉ូលីសយុត្តិធម៌ខេត្ត Boumerdes អាលហ្សេរី
បានកំទិចបញ្តាញភេរវកម្មមួយរួមមានមុខសញ្ញាចំនួន ២១ នាក់ ក្នុងនោះមាន
នារីចំនួន ៨ នាក់ដែលកំពុងបំរើអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ក្នុងការ
ឡោមព័ទ្ធនៅជាយតំបន់ Algiers រដ្ឋធានី Algeria ប៉ូលីសក៏បានចាប់ខ្លួនបុរស
ចំនួន ១៣ នាក់ចំណុះបញ្តាញភេរវកម្មនេះដែលកំពុងជ្រើសរើសទាហានសំរាប់
IS តាមរយៈបណ្ដាញគេហទំព័រណ៍សង្គម។ ក្នុងពេលនោះ នៅឥណ្ឌូណេស៊ី
ក្នុងការឡោមព័ទ្ធនៅស្រុក Cirebon ប៉ែកខាងលិចខេត្ត Java ប៉ូលីស្តនៃប្រទេស
នេះបានចាប់ខ្លួនមុខសញ្ញាចំនួន ៣ នាក់ដែលត្រូវជាប់សង្ស័យទាក់ទិនដល់ IS
ផងដែរ៕