អាវផាយវៀតណាម និងចំរៀងប្រជាប្រិយក្នុងវិមានវិចិត្រសិល្បៈប៉ារីស
(VOVWORLD) -នាថ្ងៃទី ២៧ កញ្ញា មហាជនបារាំង និងសហគមន៍ជនវៀតណាមនៅប៉ារីសជាថ្មីម្ដងទៀតបានទស្សនាអាវផាយប្រពៃ ណី ក្នុងក្របខ័ណ្ឌពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
អាវផាយវៀតណាម និងចំរៀងប្រជាប្រិយក្នុងវិមានវិចិត្រសិល្បៈប៉ារីស |
នាថ្ងៃទី ២៧ កញ្ញា មហាជនបារាំង និងសហគមន៍ជនវៀតណាមនៅប៉ារីសជាថ្មីម្ដងទៀតបានទស្សនាអាវផាយប្រពៃណី ក្នុងក្របខ័ណ្ឌពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តិទៅនៅវិមានវិចិត្រសិល្បៈ Petit Palais ទីក្រុងប៉ារីស។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Ngoc Son បានអះអាងថា វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិកសាងពិភពលោកមួយដែលគ្មានសង្គ្រាម និងគ្រោះទុរភិក្ស។ ស្ដីពីទំាក់ទំនងវៀតណាម - បារាំង លោក Nguyen Ngoc Son មានក្ដីជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងឆ្លងកាត់ជំហានអភិវឌ្ឍន៍សំខាន់ជាបន្តក្នុងឆ្នាំ ២០១៨ នៅពេលដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត និងលើកទី ៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ នៅក្នុងពិធីនេះ បណ្ដាភ្ញៀវអញ្ជើញក៏បានស្ដាប់ការឧទ្ទេសនាមស្ដីពីគម្រោងការណ៍ “ដំបូលវៀតណាម” របស់ឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមប្រចាំនៅបារាំង លោកស្រី Anoa Suzanne Dussol Perran ផងដែ។
ក៏ដូចជានៅបារាំងដែរ ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី២៩ កញ្ញា ស្តង់ទំនិញវៀតណាមនៅផ្សារណាត់ទេសចរណ៍អន្តរជាតិ Top Resa បានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son បានអញ្ជើញជាអធិបតីសិក្ខាសាលាពន្លឿនទេសចរណ៍ទីក្រុង។ លោកបានអំពាវនាវឲ្យសហគមន៍សហគ្រាសធ្វើសកម្មភាពក្នុងវិស័យទេសចរណ៍នៅប៉ារីស រួមសហការ បង្កើនការស្រាវជ្រាវ ពង្រីកទីផ្សារចូលទីក្រុងហាណូយនិយាយដោយឡែក និងវៀតណាមនិយាយរួម៕