អូស្ត្រាលីជួយឧបត្ថម្ភអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈនៅវៀតណាម
|
អូស្ត្រាលីជួយឧបត្ថម្ភអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈនៅវៀតណាម (VOV) |
Vovworld-នាថ្ងៃទី២៩ឧសភានៅទីក្រុងហាណូយស្ថានទូតអូស្ត្រាលីប្រចាំ
នៅវៀតណាមបានរៀបចំសិក្ខាសាលាតុមូលស្ដីពីការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ។
សិក្ខាសាលាដោយមានការចូលរួមរបស់គណៈប្រតិភូអ្នកជំនាញការមកពីក្រុម
ប្រឹក្សាវិជ្ជាជីវៈអូស្ត្រាលី។ នៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀត
ណាមលោក Hugh Borrowman បានឲ្យដឹងថា ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សជា
វិស័យសហប្រតិបត្តិការស្នូលរបស់អូស្ត្រាលីជាមួយវៀតណាម។ ការជួយឧបត្ថម្ភនៃ
កម្មវិធីជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្ត្រាលីបានគូសសម្គាល់ការផ្តេរប្តូរកិច្ច
សហប្រតិបត្តិការជាច្រើនជាងក្នុងវិស័យកំណែទម្រង់សកម្មភាពបង្រៀនវិជ្ជាជីវៈ
ទន្ទឹមនឹងនោះកត់សម្គាល់នូវសារសំខាន់នៃសកម្មភាពនេះចំពោះការអភិវឌ្ឍន៍របស់
វៀតណាម។ នៅសន្និសីទ បណ្ដាដំណាងបានពិភាគ្សាអំពីអាទិភាពការសាកល្បង
និងយុទ្ធសាស្ត្រដើម្បីទាក់ទាញអង្គភាពអាជីវកម្មចូលរួមក្នុងសកម្មភាពកំណែទម្រង់
វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅវៀតណាមនាពេលអនាគត៕