អូស្ត្រាលីបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍
(VOVWORLD) -រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Julie Bishop កំពុងមានដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសទីម័រឡេស ម៉ាឡេស៊ី សិង្ហបូរីនិងឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់ថ្ងៃទី ៧ ខែ សីហា សំដៅអះអាងឡើងវិញនូវការសន្យារបស់អូស្ត្រាលីក្នុង ការបន្តធ្វើជាដៃគូជួរមុខជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Julie Bishop |
នៅទីក្រុងឌីលី ប្រទេសទីម័រឡេស លោកស្រី Bishop បានជួបជាមួយ ថ្នាក់ដឹកនាំ រដ្ឋាភិបាលថ្មីរបស់ទីម័រឡេស ហើយភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីបើកចេញទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគីរួមទាំង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ថិរភាពដែនសមុទ្រជានិច្ច។
នៅប្រទេសម៉ាឡេស៊ីលោកស្រី Bishop បានជួបជាមួយមជ្ឈដ្ឋានមន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាលថ្មី និងចែករំលែកទស្សនៈយុទ្ធសាស្រ្តលើបញ្ហាក្នុងតំបន់និងអន្តរជាតិ។ នៅប្រទេសសិង្ហបុរី លោកស្រី Bishop បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អូស្ត្រាលី - អាស៊ាន។ កិច្ចប្រជុំដ៏សំខាន់ទាំងនេះ គឺជាឱកាស សម្រាប់អូស្ត្រាលីក្នុងការបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះអាស៊ាន និងតួនាទី របស់ ប្លុកក្នុង ការជម្រុញសន្តិភាពនិងវិបុលភាពក្នុងតំបន់មហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិក៕