អូស្ត្រាលីបន្ធូរស្រាលបទដាក់ទ័ណ្ឌកម្មទៅលើអ៊ីរ៉ង់

អូស្ត្រាលីបន្ធូរស្រាលបទដាក់ទ័ណ្ឌកម្មទៅលើអ៊ីរ៉ង់ - ảnh 1
មូលដ្ឋានចម្រាញ់ប្រេងនៅកោះ Kharg ភាគខាងត្បូងអ៊ីរ៉ង់នាថ្ងៃទី២៣ កុម្ភៈ​ (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២ មិនា អូស្ត្រាលីបានដើរតាមមហាអំណាចពិភពលោកក្នុង
ការបន្ធូរស្រាលបទដាក់ទ័ណ្ឌកម្មទៅលើអ៊ីរ៉ង់ ក្រោយពីពេលអ.ស.បកត់សម្គាល់ថា
តេអេរ៉ង់បានមានការបោះជំហានចាំបាច់ដើម្បីដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរ
ដែល បង្កភាពចម្រូងចម្រាសរបស់សាធារណៈរដ្ឋអ៊ីស្លាមនេះ។ប៉ុន្តែ បទដាក់ទ័ណ្ឌ
កម្មមួយចំនួនដែលមិនទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរនៅតែបានរក្សាដដែល។នា
ដើមឆ្នាំនេះ អាមេរិកនិងប្រទេសផ្សេងមួយចំនួនទៀតបានលុបចោលជាផ្លូវការនូវ
បទដាក់ទ័ណ្ឌកម្មតម្រង់ទៅលើផ្នែកធនាគារ ដែកថែប និងដឹកជញ្ជូនទំនិញរបស់
អ៊ីរ៉ង់ តាមនោះបង្កឱកាសសំរាប់មហាអំណាចមួយក្នុងចំណោមមហាអំណោច
ផលិតកម្មប្រេងរ៉ែនៃពិភពលោកនេះត្រូវបានទាក់ទងជាមួយទីផ្សារអន្តរជាតិដែល
ស្ទើរតែត្រូវបិទទ្វារក្នុងអំឡុង៥ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ