អូស្ត្រាលី​បាន​ប្រកាស​ផ្តល់​ជំនួយ ៥៣០ លាន​ដុល្លារដល់​​អាស៊ាន

(VOVWORLD) - នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) កាលពីថ្ងៃទី ១៣ ខែកក្កដា ប្រទេសអូស្ត្រាលីបានប្រកាសផែនការផ្តល់ជំនួយអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងទីម័រខាងកើត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។
អូស្ត្រាលី​បាន​ប្រកាស​ផ្តល់​ជំនួយ ៥៣០ លាន​ដុល្លារដល់​​អាស៊ាន - ảnh 1រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន និងអូស្ត្រាលីថតរូបរួមគ្នា។ រូបថត៖ Dao Trang/VNA

ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាមួយសមភាគីអាស៊ាន នៅទីក្រុងហ្សាកាតា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីនឹងរួមវិភាគទានចំនួន ៧៧៥ លានដុល្លារអូស្រ្តាលី (៥៣០ លានដុល្លារអាមេរិក) ដល់អាស៊ីអាគ្នេយ៍ និងទីម័រខាងកើតនៅឆ្នាំ២០២៣នេះ។ បើតាមលោកស្រី Penny Wong ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអាស៊ីអាគ្នេយ៍បានក្លាយជាអាទិភាពកំពូលមួយរបស់រដ្ឋាភិបាលអូស្ត្រាលី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខ ។ ពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលី និងអាស៊ានសម្រេចបាន ចំនួន១២៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ប៉ុន្តែភាគីទាំងពីរនៅតែមានឱកាសជាច្រើនដើម្បីពង្រឹងពាណិជ្ជកម្ម។ រួមជាមួយប្រទេសសមាជិកអាស៊ានទាំង១០នោះ  អូស្ត្រាលីក៏ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានទ្រងទ្រាយធំជាងគេលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ