អូស្ត្រាលីប្រកាសកាលបរិច្ឆេទរៀបចំកិច្ចប្រជុំកំពូលពិសេសអូស្ត្រាលី-អាស៊ានលើកទី២
(VOVWORLD) - កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់អូស្ត្រាលី និងអាស៊ានអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតភាពជាដៃគូ (១៩៧៤-២០២៤) និងជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ រួមទាំងមធ្យោបាយជំរុញការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រដែលភាគីទាំងពីរបានបង្កើតឡើងតាំងពីពេលឆ្នាំ ២០២១។
កិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២៣។ ប្រភព៖ WILLY KURNIAWAN |
នាយករដ្ឋមន្ត្រីអូស្ត្រាលី និងគណៈរដ្ឋមន្ត្រីអូស្ត្រាលីកាលពីថ្ងៃទី ២ ខែកុម្ភៈ បានឲ្យដឹងថា កិច្ចប្រជុំកំពូលពិសេសលើកទី ២ រវាងអូស្ត្រាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា នៅទីក្រុងមែលប៊ននៃប្រទេសនេះ។
កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់អូស្ត្រាលី និងអាស៊ានអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតភាពជាដៃគូ (១៩៧៤-២០២៤) និងជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ រួមទាំងមធ្យោបាយជំរុញការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រដែលភាគីទាំងពីរបានបង្កើតឡើងតាំងពីពេលឆ្នាំ ២០២១។
ក្នុងអំឡុងពេលបីថ្ងៃនៃកិច្ចប្រជុំនេះ ក្រៅពីសម័យប្រជុំចង្អៀត និងសម័យប្រជុំពេញអង្គ ថ្នាក់ដឹកនាំអូស្ត្រាលី និងអាស៊ាននឹងពិភាក្សាលើវិស័យសំខាន់ៗដែលមានចែងនៅក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ របស់អូស្ត្រាលី ផងដែរ៕