អូស្ត្រាលីមានបំណងចង់ឲ្យវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី១០របស់ខ្លួន

(VOVWORLD) - នៅដើមខែកក្កដាកន្លងទៅ លោករដ្ឋមន្រ្តី Dan Tehan បានប្រកាសកញ្ចប់ជំនួយក្នុងតម្លៃ២,៥លានដុល្លាអូស្ត្រាលី ដើម្បីវិនិយោគចូល មកគម្រោងតូចចំនួន២៨ សំដៅបើកចេញឱកាសផ្លាស់ប្ដូរពាណិជ្ជកម្ម ហើយជំរុញថែម ទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
អូស្ត្រាលីមានបំណងចង់ឲ្យវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី១០របស់ខ្លួន - ảnh 1រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលីលោក Dan Tehan។ (រូបថត៖ ALEX ELLINGHAUSEN)
នាថ្ងៃទី១៣ ខែកក្កដា រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលីលោក Dan Tehan មានជំនួប សន្ទនាការងារជាមួយសមភាគីវៀតណាមលោក Nguyen Hong Dien ដើម្បីពិភាក្សា អំពីវិធានការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ថ្លែងនៅសឹង្ហបុរីនៅថ្ងៃទី១២ កក្កដា មុនពេលចេញដំណើរទៅកាន់វៀតណាម លោករដ្ឋមន្រ្តី Dan Tehan បានឲ្យដឹងថា អូស្ត្រាលីមានបំណងថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយ វៀតណាមនឹងត្រូវបានជំរុញ យ៉ាងខ្លាំងក្លាជាបន្តទៀតនាពេលខាងមុខ នាំឲ្យវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្ម ធំទី១០របស់ប្រទេសនេះ។ មុននោះ នៅដើមខែកក្កដាកន្លងទៅ លោករដ្ឋមន្រ្តី Dan Tehan បានប្រកាសកញ្ចប់ជំនួយក្នុងតម្លៃ២,៥លានដុល្លាអូស្ត្រាលី ដើម្បីវិនិយោគចូល មកគម្រោងតូចចំនួន ២៨ សំដៅបើកចេញឱកាសផ្លាស់ប្ដូរពាណិជ្ជកម្ម ហើយជំរុញថែម ទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តី Dan Tehan បានអះអាងថា អូស្ត្រាលីនឹងបង្កើនកញ្ចប់វិនិយោគនៅវៀតណាមទ្វេដង ហើយ ការខិតខំប្រឹងប្រែងនេះ នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មផង ព្រមទាំងបង្កើតការងារ ធ្វើបន្ថែមទៀតសម្រាប់ប្រជាជននៃប្រទេសទាំងពីរផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ