អូស្ត្រាលី-វៀតណាមប្រកាសពីដំណើរការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ

(VOVWORLD) - ថ្ងៃទី ២១ ខែធ្នូ រដ្ឋាភិបាលអូស្ត្រាលី និងវៀតណាមបានប្រកាសយុទ្ធសាស្ត្រពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ហើយបានគូសបញ្ជាក់ពីដំណើរការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។

អូស្ត្រាលី-វៀតណាមប្រកាសពីដំណើរការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ - ảnh 1អតិថិជនអូស្ត្រាលី ជ្រើសរើសទិញផ្លែគូលែនស្រស់វៀតណាម។ (រូបថត៖ Dieu Linh/TTXVN)

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្ត្រាលី លោក Dan Tehan បានស្វាគមន៍ចំពោះយុទ្ធសាស្ត្រនេះ ហើយបានចាត់ទុកថា នេះជាមូលដ្ឋានគ្រឹះសម្រាប់អូស្ត្រាលី និងវៀតណាម បង្កើនការវិនិយោគទ្វេដង និងក្លាយជាដៃគូមួយ ក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង១០របស់គ្នាទៅវិញទៅមក។ ការអនុវត្តយុទ្ធសាស្ត្រតភ្ជាប់សេដ្ឋកិច្ច នឹងបើកចេញឱកាសសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរ ជាពិសេសលើវិស័យសំខាន់ៗដូចជា ការអប់រំ ធនធានធម្មជាតិ កសិកម្ម ផលិតកម្ម និងសេដ្ឋកិច្ចឌីជីថល។

រីឯភាគីវៀតណាមវិញ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung ជឿជាក់ថា ជោគជ័យក្នុងការសម្រេចបានគោលដៅរួមនៃយុទ្ធសាស្ត្រនេះ នឹងជួយលើកកំពស់ឋានៈសេដ្ឋកិច្ចរបស់វៀតណាម និងអូស្ត្រាលី រួមចំណែកការពារសន្តិសុខ សុវត្ថិភាព និងវិបុលភាពរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ដើម្បីសម្រេចបានគោលដៅនៃយុទ្ធសាស្ត្រថ្មីនេះ ពាណិជ្ជកម្មរវាងអូស្ត្រាលីនិងវៀតណាម ត្រូវបង្កើនឲ្យបានខ្លាំងជាងសកម្មភាពពាណិជ្ជកម្មជាមួយដៃគូផ្សេងទៀត ខណៈពេលដែលការវិនិយោគទ្វេភាគីត្រូវបានកើនឡើងទ្វេដងពីកម្រិត ២,១៧ពាន់លានAUD (១,៥៥ពាន់លានដុល្លារ) ក្នុងខែធ្នូឆ្នាំ២០២០ ឡើងដល់ ៤,៣៦ពាន់លាន AUD (៣,១១ ពាន់លានដុល្លារ)។ សេចក្តីថ្លែងការណ៍របស់អូស្ត្រាលីបានបញ្ជាក់ថា គោលដៅនេះអាចសម្រេចបាន តាមរយៈការគាំទ្រដើម្បីបង្កើនការវិនិយោគនិងពាណិជ្ជកម្មក្នុងវិស័យជាក់ស្តែងនីមួយៗ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ