អូស្ត្រាលីសន្យាជួយឧបត្ថម្ភទឹកប្រាក់ជាង ៣២០​លានដុល្លារអាមេរិក​សម្រាប់​មូលនិធិ​អភិវឌ្ឍន៍អាស៊ី

(VOVWORLD) - មូលនិធិនេះត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងផ្តល់កញ្ចប់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលទាបសម្រាប់អនុវត្តន៍គំនិតផ្តួចផ្តើមសំដៅកាត់បន្ថយភាពក្រីក្រ និងកែលម្អគុណភាពជីវភាពរស់នៅ។
អូស្ត្រាលីសន្យាជួយឧបត្ថម្ភទឹកប្រាក់ជាង ៣២០​លានដុល្លារអាមេរិក​សម្រាប់​មូលនិធិ​អភិវឌ្ឍន៍អាស៊ី - ảnh 1ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ រូបថត៖ រ៉យទ័រ

សេចក្តីប្រកាសព័ត៌មានពីខុទ្ទកាល័យរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកាលពីម្សិលមិញ (ថ្ងៃទី ៣ ឧសភា) បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងតំបន់ និងអនុវត្តន៍គម្រោងអភិវឌ្ឍន៍ដែលមានលក្ខណៈផ្លាស់ប្តូរនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អូស្ត្រាលីបានសន្យាជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៤៩២ លាន AUD (ប្រហែល ៣២៣ លានដុល្លារអាមេរិក) សម្រាប់មូលនិធិអភិវឌ្ឍន៍អាស៊ីដំណាក់កាល ២០២៥- ២០២៨(ADF14) ។ មូលនិធិនេះត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងផ្តល់កញ្ចប់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលទាបសម្រាប់អនុវត្តន៍គំនិតផ្តួចផ្តើមសំដៅកាត់បន្ថយភាពក្រីក្រ និងកែលម្អគុណភាពជីវភាពរស់នៅ។

សេចក្តីប្រកាសក៏បានឲ្យដឹងថា អូស្ត្រាលីបានសហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិអភិវឌ្ឍន៍អាស៊ី និង ADB ដើម្បីធានានាំមកនូវអត្ថប្រយោជន៍ដល់តំបន់ និងដោះស្រាយអាទិភាពរបស់តំបន់ប៉ាស៊ីហ្វិក ក្នុងនោះមានការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ