អូស្ត្រាលីអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម

(VOVWORLD) - រដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើការជាមួយវិស័យនានា ដើម្បីចាប់ផ្តើមសកម្មភាពសំដៅជួយគាំទ្រដល់គោលដៅរបស់យុទ្ធសាស្រ្តក្នុងការបង្កើនការវិនិយោគទ្វេភាគី និងក្លាយជាដៃគូពាណិជ្ជកម្មកំពូលទាំងដប់របស់គ្នាទៅវិញទៅមក។

អូស្ត្រាលីអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី  Penny Wong (រូបថត៖ Duong Giang/TTXVN)

នាថ្ងៃទី ២២ ខែកក្កដា ក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានប្រចាំនៅប្រទេសអូស្ត្រាលីស្តីពីការអនុវត្តយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអូស្ត្រាលី-វៀតណាម អ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បាននិយាយថា យុទ្ធសាស្ត្រនេះកំពុងជួយដល់ ការអនុវត្តជាក់ស្តែងនៃសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ជាក់ស្តែង រដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើការជាមួយវិស័យនានា ដើម្បីចាប់ផ្តើមសកម្មភាពសំដៅជួយគាំទ្រដល់គោលដៅយុទ្ធសាស្រ្តក្នុងការបង្កើនការវិនិយោគទ្វេភាគី និងក្លាយជាដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់គ្នាទៅវិញទៅមក។

ទាក់ទិននឹងកាលានុវត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យបម្រែបម្រួលអាកាសធាតុ អ្នកនាំពាក្យ DFAT បាននិយាយថា អូស្ត្រាលីនិងវៀតណាមចែករំលែកការប្តេជ្ញាចិត្តចំពោះការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ អូស្ត្រាលីកំពុងបង្កើនការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុទ្វេដង លើជំនួយអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅឥណ្ឌូប៉ាស៊ីហ្វិក ឡើងដល់ ២ ពាន់លានដុល្លារ ក្នុងដំណាក់កាល ២០២០-២០២៥។ លើសពីនេះ អូស្ត្រាលីកំពុងជួយកសិករនៅអាស៊ីអាគ្នេយ៍ជាមួយនឹងពូជស្រូវដែលធន់នឹងគ្រោះរាំងស្ងួត និងទឹកជំនន់ ដើម្បីបង្កើនការប្រមូលផល និងជួយកសិករសាកល្បងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវាលស្រែ។

ទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងទិដ្ឋាការកសិកម្មដែលបានចុះហត្ថលេខាជាមួយវៀតណាមក្នុងខែមីនាឆ្នាំ ២០២២ រដ្ឋាភិបាលថ្មីនៅអូស្ត្រាលីបានបញ្ជាក់ថា ខ្លួននឹងគោរពកិច្ចព្រមព្រៀងនេះ ហើយកំពុងពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមអំពីវិធីសាស្ត្រអនុវត្តន៍រាល់កិច្ចព្រមព្រៀងទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ