អូស្ត្រាលីអំពាវនាវឲ្យ អ.ស.ប. បង្កើតតុលាការព្រហ្មទ័ណ្ឌធ្វើការស៊ើបអង្គេតរឿងហេតុធ្លាក់យន្តហោះ MH17
|
អូស្ត្រាលីអំពាវនាវឲ្យ អ.ស.ប. បង្កើតតុលាការព្រហ្មទ័ណ្ឌធ្វើការស៊ើបអង្គេតរឿងហេតុធ្លាក់យន្តហោះ MH17 (Image: VNA) |
(VOVworld) – អូស្ត្រាលីអំពាវនាវឲ្យ អ.ស.ប. បង្កើតតុលាការព្រហ្មទ័ណ្ឌធ្វើការ
ស៊ើបអង្គេតរឿងហេតុធ្លាក់យន្តហោះ MH17។ ការអំពាវនាវពោលខាងលើត្រូវ បានរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានផ្តើមឡើងក្នុង
សេចក្តីប្រកាសសារព័ត៌មាន នាថ្ងៃទី ១៤ កក្កដា ក្នុងឱកាសរយៈពេល ១ ឆ្នាំនៃសោកនាដកម្មធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍
ម៉ាឡេស៊ី។ លោកស្រី Bishop បានអះអាងថា៖ ការបង្កើតតុលាការព្រហ្មទ័ណ្ឌ
ពោលខាងលើនឹងផ្សាយសារខ្លាំងក្លាមួយថា៖ សហគមន៍អន្តរជាតិនឹងមិនអត់
ឱនរាល់សកម្មភាពដែលគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខនៃផ្នែក
អាកាសចរណ៍ស៊ីវិលនៅឡើយទេ។ ការបង្កើតតុលាការព្រហ្មទ័ណ្ឌនេះគឺ
ជារបៀបល្អបំផុតដើម្បីធានា សមភាពសំរាប់គ្រួសារជនរងគ្រោះ៕