អូស្ត្រាលី-អាមេរិក សង្កត់ធ្ងន់លើសារៈសំខាន់​នៃការធានា​សេរីភាព​នាវាចរណ៍​នៅសមុទ្រខាងកើត

(VOVWORLD) - អូស្ត្រាលីនិងសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធានាការអនុវត្តសិទ្ធិនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក្នុងនោះមានសិទ្ធិសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ក៏ដូចជារាល់សកម្មភាពប្រើប្រាស់សមុទ្រទាក់ទងនឹងសិទ្ធិសេរីភាព។  
អូស្ត្រាលី-អាមេរិក សង្កត់ធ្ងន់លើសារៈសំខាន់​នៃការធានា​សេរីភាព​នាវាចរណ៍​នៅសមុទ្រខាងកើត - ảnh 1(រូបថត៖ TTXVN)

នេះគឺជាសេចក្តីថ្លែងការណ៍រួម ដែលត្រូវបាន រដ្ឋមន្ត្រីការបរទេស លោកស្រី Marise Payne រដ្ឋមន្ត្រីការពារជាតិ Peter Dutton របស់ប្រទេសអូស្ត្រាលី និងសមភាគីអាមេរិកពីររូបគឺរដ្ឋមន្ត្រីការបរទេសលោក Anthony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin អនុម័ត បន្ទាប់ពីកិច្ច ពិគ្រោះយោបល់ប្រចាំឆ្នាំនៅថ្ងៃទី ១៦ ខែកញ្ញា។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីអូស្ត្រាលី និងអាមេរិកក៏បានសម្តែងការព្រួយបារម្ភអំពីការប្រកាសអធិបតេយ្យភាពនាវាចរណ៍យ៉ាងធំធេងរបស់ចិន នៅសមុទ្រខាងកើត ដោយគ្មានមូលដ្ឋានគតិយុត្តិឡើយ ហើយអំពាវនាវឲ្យចិនអនុវត្តន៍ច្បាប់របស់ប្រទេសនេះ ឲ្យសមស្រប តាម UNCLOS ក៏ដូចជាបញ្ជាក់ជាថ្មីម្តងទៀតនូវសាលដីការរបស់តុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ (ហូឡង់) ឆ្នាំ ២០១៦ ដែលមានលក្ខណៈគតិយុត្តិចាប់បង្ខំចំពោះភាគីនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ