អូស្ត្រាលី កាណាដា ឥណ្ឌូនេស៊ី និងសិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការអំពាវនាវ ឲ្យ បញ្ឈប់ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិន។

(VOVWORLD) - ប្រទេសចំនួន ៤ រួមមាន អូស្ត្រាលី កាណាដា ឥណ្ឌូនេស៊ី និងសឹង្ហបុរីដែលជាបណ្តាប្រទេសចំណុះក្រុម G20 បានព្រមានថាភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកំពុងបង្កឲ្យប្រព័ន្ធពហុភាគីទាំងអស់ប្រឈមមុខនឹងហានិភ័យនៃការផ្តួលរលំ។
អូស្ត្រាលី កាណាដា ឥណ្ឌូនេស៊ី និងសិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការអំពាវនាវ ឲ្យ បញ្ឈប់ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ - ảnh 1 ទំនិញត្រូវបានរៀបចំនៅកំពងផែ Long Beach  រដ្ឋ Los Angeles ប្រទេសអាមរិក (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែកញ្ញារដ្ឋមន្រ្តីគ្រប់គ្រងថវិកានិងហិរញ្ញវត្ថុរបស់ប្រទេសអូស្រ្តាលី កាណាដាឥណ្ឌូនេស៊ី និងសិង្ហបុរី បានអំពាវនាវឱ្យសហរដ្ឋអាមេរិកនិងចិនបញ្ឈប់ភាពតានតឹងពាណិជ្ជកម្មបច្ចុប្បន្ន ដើម្បីចៀសវាងពីការខូចខាតដល់ប្រទេសដទៃ      ទៀត។

សេចក្តីថ្លែងការណ៍រួមនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលប្រធានាធិបតីអាមេរិកលោក  Donald Trump បានប្រកាសនាថ្ងៃទី ១២ ខែកញ្ញាថា លោកនឹងពន្យារពេលដំឡើងពន្ធបន្ថែម ៥ % លើទំនិញនាំចូលពីចិន មុនពេលកិច្ចចរចារជាមួយប្រធានរដ្ឋ ចិនលោកស៊ីជិនពីងនឹងចាប់ផ្តើមឡើងវិញនៅខែនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ