អូស្ត្រាលី៖ ការទាមទាររបស់ចិននៅសមុទ្រខាងកើតគឺគ្មានមូលដ្ឋានច្បាប់ឡើយ

(VOVWORLD) - កំណត់ទូតនេះបានសង្កត់ធ្ងន់ថា៖ អូស្ត្រាលីប្រឆាំងជំទាស់នឹងការទាមទារអំពីសិទ្ធិជាប្រវត្តិសាស្ត្រឬសិទ្ធិលើដែនសមុទ្រ ក៏ដូចជាការបង្កើតសកម្មភាពប្រវត្តិសាស្ត្ររយៈពេលវែង នៅសមុទ្រខាងកើត។ 
អូស្ត្រាលី៖ ការទាមទាររបស់ចិននៅសមុទ្រខាងកើតគឺគ្មានមូលដ្ឋានច្បាប់ឡើយ - ảnh 1នាវាចម្បាំងអូស្ត្រាលីនិងចិនបានប៉ះគ្នានៅចម្ងាយជិតនឹងសមុទ្រខាងកើត កាលពីពាក់កណ្តាលខែកក្កដា (រូបថត៖ ក្រសួងការពារជាតិអូស្ត្រាលី)

កាលពីថ្ងៃទី ២៤ ខែកក្កដា អូស្ត្រាលីបានផ្ញើកំណត់ទូត ទៅកាន់អង្គការ សហប្រជាជាតិ (អ.ស.ប) ក្នុងនោះបញ្ជាក់ថា ការទាមទាររបស់ចិននៅសមុទ្រខាងកើត គឺគ្មានមូលដ្ឋានច្បាប់ទេ។ កំណត់ទូតរបស់អូស្រ្តាលីបានបញ្ជាក់ថា៖ រដ្ឋាភិបាលអូស្រ្តាលីបានប្រឆាំងជំទាស់ ទៅនឹងសេចក្តីប្រកាសណាមួយរបស់ចិន ដែលមិនគោរពតាមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ កំណត់ទូតនេះបានសង្កត់ធ្ងន់ថា៖ អូស្ត្រាលីប្រឆាំងជំទាស់នឹងការទាមទារអំពីសិទ្ធិជាប្រវត្តិសាស្ត្រឬសិទ្ធិលើដែនសមុទ្រក៏ដូចជាការបង្កើតសកម្មភាពប្រវត្តិសាស្ត្ររយៈពេលវែងនៅសមុទ្រខាងកើត។  សាលក្រមរបស់តុលាការអាជ្ញាកណ្តាលស្តីពីសមុទ្រខាងកើតឆ្នាំ ២០១៦ បានបញ្ជាក់ថា រាល់ការទាមទារទាំងនេះរបសចិនមិនស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ទេ ហើយការទាមទារទាំងនេះគឺត្រូវបានចាត់ទុកថាជា “មោឃៈ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ