អូស្ត្រាលី និងកូរ៉េខាងត្បូង អំពាវនាវឲ្យគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត
(VOVWORLD) - ទាក់ទិននឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នោះ ថ្នាក់ដឹកនាំអូស្ត្រាលី និងកូរ៉េខាងត្បូងបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍លើគ្រប់វិស័យផងដែរ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison (ស្ដាំ) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថត៖ AAP) |
កាលពីថ្ងៃទី១៤ ខែធ្នូ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានចេញសេចក្តីថ្លែងការណ៍រួម ក្រោយពីកិច្ចចរចាដ៏សំខាន់រវាងថ្នាក់ដឹកនាំទាំងពីររូប។ សេចក្ចីថ្លែងការណ៍នេះក៏បានលើកច្បាស់ថា ទំនាក់ទំនងយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន ជាមួយប្រជាជនយ៉ាងរឹងមាំរវាងអូស្ត្រាលី និងកូរ៉េខាងត្បូង រួមទាំងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបបានបង្កើតឡើង មិនត្រឹមតែដើម្បីផលប្រយោជន៍រួមរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកទៅក្នុង ចក្ខុវិស័យរួមចំពោះតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកបើកទូលាយ សមាហរណកម្ម និងប្រកបដោយវិបុលភាពទៀតផង។
សេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងទៅលើស្ថិរភាពនៃតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ក្នុងនោះមានសមុទ្រខាងកើត ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិលើវិស័យនាវាចរណ៍ ព្រមទាំងសង្កត់ធ្ងន់ថា រាល់ជម្លោះត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ទាក់ទិននឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នោះ ថ្នាក់ដឹកនាំអូស្ត្រាលី និងកូរ៉េខាងត្បូងបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍លើគ្រប់វិស័យផងដែរ៕