អាស៊ាន-កាណាដា បង្កើនកិច្ចសហប្រតិបត្តិការ

ក្នុងការជួបចរចារលើកទី ៩ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង
ការណាដា ដែលបានប្រព្រឹកទៅ ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី៧និងទី៨មិថុននៅទីក្រុង
បាងកក ថៃ ភាគីទាំង ២ បានមានបណ្ដាកិច្ចសន្យាសហប្រតិបត្តិការខ្លាំង ក្លា ចីរភាព
និងជាក់ស្តែង សំដៅជួយជ្រោមជ្រែងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៥ ទិវាទំនាក់
ទំនងដៃគូរនិងមិត្តភាព អាស៊ាន-កាណាដា ២០១២។ សេចក្តីប្រកាស សាព័ត៌មានរបស់
លេខាធិការដ្ឋានអាស៊ានបានឲ្យដឹងថា៖ នៅការជួបចរចារនេះ ភាគីទាំង ២ សុទ្ធតែ
សំដែងនូវការពេញចិត្តនិងកត់សំគាល់បណ្ដាជំហានយ៉ាងសកម្ម ក្នុងទំនាក់ទំនងដៃគូរ។
 ក្នុងនោះ មានការអនុវត្តបណ្ដាខ្លឹមសារសំខាន់របស់ សេចក្តីថ្លែងការរួមស្តីពីការបង្កើន
ទំនាក់ទំនងដៃគូររវាង អាស៊ាន-កាណាដា សេចក្តីថ្លែងការរួម អាស៊ាន-កាណាដា ស្តីពីពាណិជ្ជកម្មនិងការវិនិយោគ និងផែនការ សកម្មភាព អាស៊ាន-កាណាដា។ ភាគី
ទាំង ២ រង់ចាំការបង្កើតរបស់ក្រុមប្រឹក្សារធុរកិ្ច អាស៊ាន-កាណាដា ក្នុងអនាគត។ កាណាដាអះអាងឡើងវិញនៃកិច្ចសន្យា សហប្រតិបត្តិការជាមួយអាស៊ាន និងមានគោល
បំណងចូលរួម សន្និសីទរដ្ឋមន្ត្រី ការពារប្រទេសអាស៊ានបើកទូលាយ (ADMM+)។
រីឯខ្លួន អាស៊ានអបអរសាទសេចក្តីសំរេចលុបចោលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ច
ចំពោះមីយ៉ាន់ម៉ារបស់កាណាដា ក្រោយពីបណ្ដាកាអភិវឌ្ឍន៍យ៉ាងសកម្មនៅប្រទេសជា
សមាជិកអាស៊ាននេះ។មុននោះ មជ្ឃមណ្ឌលស្រាវជ្រាវការអភិវឌ្ឍន៍អន្តរជាតិកាណាដា បានគួបផ្សំជាមួយ វិទ្យាស្ថានស្រាវជ្រាវសន្តិសុខនិងអន្តរជាតិ របស់ថៃរៀបចំ
សិក្ខាសាលាអំពីវិធានការ សំដៅបង្កើនការតភ្ជាប់ប្រជាជនអាស៊ាន-កាណាដាតាមរយៈ
ការអប់រំនិងការស្រាវជ្រាវ៕

អាស៊ាន-កាណាដា បង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ