អាស៊ាន-កូរ៉េខាងត្បូងឆ្ពោះទៅពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១៥ នៃទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនា


អាស៊ាន-កូរ៉េខាងត្បូងឆ្ពោះទៅពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១៥ នៃទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនា - ảnh 1
អាស៊ាន-កូរ៉េខាងត្បូងឆ្ពោះទៅពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១៥ នៃទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនា (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ៨ ដល់ទី ១២ តុលា អគ្គលេខាធិការអាស៊ាន លោក
Le Luong Minh បានទៅបំពេញទស្សនកិច្ចនៅ Seoul កូរ៉េខាងត្បូង តាមសេចក្តីអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក  Yun Byung Se សំដៅត្រៀមរៀបចំឲ្យ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនារវាង អាស៊ាននិងកូរ៉េខាងត្បូង។​ ក្នុងឱកាសនេះ លោក Le Luong Minh​ បានជួបសម្តែងការ គួរសមប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី​ Park Geun Hye រួមជាមួយមន្ត្រីជាន់ខ្ពស់
ផ្សេងៗទៀត ក្នុងនោះ មានអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង លេខាធិ ការដ្ឋានសហប្រតិបត្តិការត្រីភាគីនិងគណៈកម្មការ Seoul - អាស៊ាន (ASC)។ កូរ៉េខាង ត្បូងបានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យារបស់ខ្លួនក្នុងការគាំទ្រនិងជួយឧបត្ថកសាង សហគមន៍អាស៊ាននាឆ្នាំ ២០១៥ និងទស្សៈនៃសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥។
ភាគីទាំង ២ ក៏បានឯកភពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរុក្ខកម្មតាមរយៈ កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វាភាគី  (AFoCo) ដែលទើបនឹងភាគីទាំង ២ ពន្យា
ពេល ២ ឆ្នាំថែមទៀត ព្រមទាំង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ