អាស៊ាន-កូរ៉េខាងត្បូងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៣២ នៃការបង្កើតភាពជាដៃគូសន្ទនាអាស៊ាន-កូរ៉េខាងត្បូង នៅថ្ងៃទី៩ ខែវិច្ឆិកា បេសកកម្មកូរ៉េខាងត្បូងប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សហការជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីប្រារព្ធទិវាអាស៊ាន-កូរ៉េខាងត្បូង លើកទី៣ តាមទម្រង់អនឡាញ។

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន លោក Lim Sungnam បានជឿជាក់ថា ការរៀបចំទិវាអាស៊ាន-កូរ៉េខាងត្បូងឆ្នាំនេះ នឹងបញ្ជូន “សញ្ញាដ៏រឹងមាំ” អំពីសារៈសំខាន់នៃភាពជាដៃគូអាស៊ាន-កូរ៉េខាងត្បូង ហើយទន្ទឹមនឹងនោះ ក៏ជួយប្រជាជនឱ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងនេះ ក៏ដូចជាបេសកកម្មនៃស្ថានបេសកកម្មកូរ៉េខាងត្បូងប្រចាំអាស៊ាន។

ចំណែកលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងជំនួយរបស់ប្រទេសកូរ៉េខាងត្បូងដល់អាស៊ាន ក៏ដូចជាប្រទេសសមាជិកអាស៊ាន ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត រួមទាំងការបរិច្ចាគចំនួន ៦ លានដុល្លារអាមេរិក សម្រាប់មូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ