ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំនៃត្រីភាគី លើកទី ៦ ដែល
កំពុងប្រព្រឹត្តទៅនៅទីក្រុង នីញប៉ូ (ចិន) រដ្ឋមន្ត្រីការបរទេសរបស់បណ្ដាប្រទេស
ចិន ជប៉ុននិងកូរ៉េខាងត្បូងបានអះអាងជាឯកច័ន្ទថា៖ សមាគមន៍បណ្ដា ប្រជាជាតិ
នៅអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជា ដៃគូរអភិវឌ្ឍន៍សំខាន់ ដែលត្រូវបង្កើនការជំរុញ
ទំនាក់ទំនងក្នុងរយៈពេលខាងមុខ។រដ្ឋមន្ត្រីការបរទេសចិន Yang Jiechi បានសង្កត់
ធ្ងន់ថា៖ អាស៊ានមិនត្រឹមតែជាំដៃគូរអភិវឌ្ឍន៍របស់បណ្ដាប្រទេសចិន-ជប៉ុន-កូរ៉េខាង
ត្បូង ប៉ុណ្ណោះទេថែមទាំង គឺជា កងកំលាំងនយោបាយសំខាន់នៅតំបន់អាស៊ីខាងកើត
ទៀតផង។ ក្នុងក្របខ័ណ្ឌសន្និសីទនេះ បណ្ដារដ្ឋមន្ត្រីការបរទេសក៏បើកឲ្យដំណើរការ
website នៃគណៈលេខាធិការសហប្រតិបត្តិការ ដែលមានអាស័យដ្ឋាន www.tcs-asia.org
ដែរ។ Website នេះ នឹងឧទ្ទេសនាមអំពីសភាពការណ៍សហប្រតិបត្តិការ រវាងប្រទេស
អាស៊ីខាង ឦសានទាំង ៣ លើវិស័យ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម៕
|
Image: Internet |