អាស៊ានចេញសេចក្តីថ្លែងការណ៍បង្ការប្រឆាំងការជួញដូរមនុស្ស និងជំរុញការទូទាត់ដោយរូបិយប័ណ្ណក្នុងស្រុក
(VOVWORLD) - មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលកំពុងជួបប្រជុំនៅ ទីក្រុង Labuan Bajo (ប្រទេសឥណ្ឌូនេស៊ី) កាលពីថ្ងៃទី ១០ ឧសភា បានអនុម័តលើ សេចក្តីថ្លែងការណ៍មួយចំនួន ក្នុងនោះមានសេចក្តីថ្លែងការណ៍ស្តីពីការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សដោយរំលោភបំពានបច្ចេកវិទ្យា និងជំរុញការទូទាត់ដោយរូបិយប័ណ្ណ ក្នុងស្រុក (LCS)។
សេចក្តីថ្លែងការណ៍ បានតំរង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្រប សម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដែល បណ្ដាលមកពីការរំលោភបំពានបច្ចេកវិទ្យា តាមរយៈយន្តការតំបន់ និងគំនិតផ្តួចផ្តើម របស់អាស៊ាន រួមទាំងការលើកកំពស់សមត្ថភាពប្រតិបត្តិច្បាប់និងស្ថាប័នពាក់ព័ន្ធនៃ សមាជិកនីមួយៗ។ មេដឹកនាំអាស៊ានក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការរួមក្នុង វិស័យគ្រប់គ្រងព្រំដែន ការការពារ ការធ្វើមាតុភូមិនិវត្តន៍ និងការជួយឧបត្ថម្ភជនរង គ្រោះ; ពង្រឹងយុទ្ធនាការលើកកំពស់ការយល់ដឹងរបស់សហគមន៍ បង្កើនការគ្រប់គ្រង ឆ្លងដែន និងគ្រប់គ្រងការធ្វើចំណាកស្រុក ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាផងដែរ។
បណ្តាប្រទេសអាស៊ានក៏បានសន្យាជំរុញការតភ្ជាប់ការទូទាត់ក្នុងតំបន់ដោយ ឆ្លៀតយកឱកាសពីនវានុវត្តន៍និងបច្ចេកវិទ្យា ជួយសម្រួលដល់ការទូទាត់ឆ្លងដែនប្រកប ដោយភាពរលូន និងសុវត្ថិភាព ដោយគិតគូរពីលក្ខខណ្ឌនិងស្ថានភាពនៃប្រទេស នីមួយៗ។ បណ្តាប្រទេសអាស៊ានលើកទឹកចិត្តឱ្យប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ប្រតិបត្តិការឆ្លងដែនក្នុងតំបន់ និងគាំទ្រដល់ការបង្កើតក្រុមការងារពិសេស ដើម្បីអភិវឌ្ឍក្របខ័ណ្ឌប្រតិបត្តិការដោយរូបិយប័ណ្ណក្នុងស្រុករបស់អាស៊ាន៕