អាស៊ានចេញសេចក្តីថ្លែងការណ៍របស់ប្រធានដែលអំពាវនាវឲ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

(VOVWORLD) - គេហទំព័រផ្លូវការរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី ១៣ មេសា បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីស្ថានការណ៍នៅប្រទេស មីយ៉ាន់ម៉ា ដែលអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាគ្រប់រូបភាព ជាពិសេសប្រឆាំងនឹងជន ស៊ីវិល។

សេចក្តីថ្លែងការណ៍នេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាម ជើងអាកាសដែលបានរាយការណ៍នាពេលថ្មីៗនេះនៅក្នុងតំបន់ Sagaing របស់ មីយ៉ាន់ម៉ា ដែលបានឆក់យកអាយុជីវិតជនស៊ីវិលយ៉ាងហោចណាស់រាប់សិបនាក់។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា អំពើហិង្សាគ្រប់រូបភាពត្រូវបញ្ឈប់ភ្លាមមួយរំពិច ជាពិសេសការប្រើកម្លាំងប្រឆាំងជនស៊ីវិល។ នេះនឹងជាវិធានការតែមួយគត់ដើម្បីបង្កើត បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាគ្រប់ជ្រុងជ្រោយថ្នាក់ជាតិ ដើម្បីស្វែងរក ដំណោះស្រាយសន្តិភាពយូរអង្វែងនៅមីយ៉ាន់ម៉ា។ អាស៊ានបានសង្កត់ធ្ងន់លើការ សន្យាបន្តជួយគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន និងយូរអង្វែងចំពោះវិបត្តិដែលកំពុងប្រព្រឹត្តទៅ តាមរយៈការជំរុញការអនុវត្តយ៉ាង ពេញលេញនៃកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ