អាស៊ាន-ចិនសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្របុរាណ

(VOVworld) – នាថ្ងៃទី ១៥ មេសា តាមសេចក្តីប្រកាសសាព័ត៌មានរបស់លេខាធិការដ្ឋាន
អាស៊ានបានឲ្យដឹងថា៖ វេទិការជាន់ខ្ពស់អាស៊ាន-ចិនឆ្នាំ ២០១៣ ស្តីអំពីវេជ្ជសាស្ត្របុរាណ
ដោយប្រធានបទ “ជំរុញការអភិវឌ្ឍន៍និងកិច្ច សហប្រតិបត្តិការលើវិស័យវេជ្ជសាបុរាណ
និងវេជ្ជសាស្ត្របំពេញបន្ថែម” ទើបនឹងបានប្រព្រឹត្តទៅ នៅទីក្រុង ​Yulin ខេត្ត Guangxi ចិន។ សេកច្តីប្រកាសបានលើកច្បាស់ថា៖ តាមរយៈការផ្លាស់ប្តូរនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌
ខឿនវេជ្ជសាស្ត្របុរាណនៅចិននិងបណ្ដាប្រទេសអាស៊ានបានជួយឧបត្ថម្ភនិងអភិវឌ្ឍន៍ឲ្យ
ខ្លាំងក្លា។ អាស្រ័យទៅលើការបង្កើតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន រួមជាមួយការរៀប
ចំផ្សារណាត់-ការតាំងពិព័ណ៍ចិន-អាស៊ាន EXPO សន្និសីទជាន់ខ្ពស់អំពីអាជីវកម្មនិង
វិនិយោគចិន-អាស៊ាន ការផ្លាស់ប្តូនិងកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានជំរុញ
យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ប្រកបដោយជោគជ័យ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ