អាស៊ានឆ្នាំ២០២០៖ កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូរវាងអាស៊ាននិងចក្រភពអង់គ្លេស
(VOVWORLD) - ក្រោមការសម្របសម្រួលរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចក្រភព អង់គ្លេសលោកស្រី Elizabeth Truss ភាគីទាំងពីរបានសម្ដែងនូវការព្រួយ បារម្ភចំពោះផលប៉ះពាល់ដែលបណ្ដាលមកពីជម្ងឺ Covid-19 ទៅលើកំណើននិង ការអភិវឌ្ឍសេដ្ឋកិច្ច។
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្ដាប្រទេសសមាជិកអាស៊ានជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចចក្រភពអង់គ្លេស (UK)។ (រូបថត៖ congthuong.vn) |
នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២និងកិច្ចប្រជុំពាក់ព័ន្ធនានា (AEM 52) នាយប់ថ្ងៃទី២៦ សីហា បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសអាស៊ាននានាបានចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ រដ្ឋមន្រ្តីសេដ្ឋកិច្ចចក្រភពអង់គ្លេស (UK)។
ក្រោមការសម្របសម្រួលរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចក្រភព អង់គ្លេសលោកស្រី Elizabeth Truss ភាគីទាំងពីរបានសម្ដែងនូវការព្រួយ បារម្ភចំពោះផលប៉ះពាល់ដែលបណ្ដាលមកពីជម្ងឺ Covid-19 ទៅលើកំណើននិង ការអភិវឌ្ឍសេដ្ឋកិច្ច។
ភាគីទាំងពីរបានសន្យាថា នឹងមានសហប្រតិបត្តិការរួមគ្នាដើម្បីរក្សានិងធ្វើ ឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាននិង UK កាត់ បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជម្ងឺ Covid-19 បង្កើនលក្ខណៈ បត់បែនតាមកាលៈទេសៈរបស់ខឿនសេដ្ឋកិច្ចសមាជិកនានានៃភាគីទាំងពីរ ហើយបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហនិងតម្លាភាព។
ដោយផ្អែកទៅលើ “ផែនការសកម្មភាពទីក្រុងហាណូយស្ដីពីការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាននិងការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សំដៅឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19” ភាគីទាំងពីរបានឯកភាពគ្នាលើការ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងនិងក្រោយពីជម្ងឺរាតត្បាត ក៏ដូចជាកំណត់ ទិសដៅសហប្រតិបត្តិការនាពេលខាងមុខដើម្បីទ្រទ្រង់ខ្សែសង្វាក់នេះ។ ទន្ទឹមនេះ ជំរុញកិច្ចសន្ទនារវាងរដ្ឋាភិបាលនិងសហគមន៍សហគ្រាសដើម្បី រុញថយក្រោយជម្ងឺរាតត្បាតនិងកសាងកិច្ចសហប្រតិបត្តិការនាពេលខាង មុខផងដែរ៕