អាស៊ានឆ្ពោះទៅការបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយជប៉ុន
(VOVWORLD) - ក្រៅពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) អាស៊ានសង្ឃឹមថាអាចពង្រីកយន្តការច្រកចេញចូលតែមួយអាស៊ាន (ASW) ជាមួយជប៉ុន សំដៅសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មក្នុងស្ថានភាពប្រក្រតីភាពថ្មី។
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ រូបថត៖ asean.org |
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួនបានឲ្យដឹងថា អាស៊ានកំពុងឆ្ពោះទៅការពង្រីក "គំនិតផ្តួចផ្តើមច្រកតែមួយ" ជាមួយជប៉ុន ហើយតាមនោះបង្កើនពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំនេះ។ អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីទំនាក់ទំនងអាស៊ាន-ជប៉ុន លោកអគ្គលេខាធិការ Kao បានអះអាងថា៖ ក្រៅពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) អាស៊ានសង្ឃឹមថាអាចពង្រីកយន្តការច្រកចេញចូលតែមួយអាស៊ាន (ASW) ជាមួយជប៉ុន សំដៅសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មក្នុងស្ថានភាពប្រក្រតីភាពថ្មី។
នាថ្ងៃទី ១៣ កុម្ភៈដដែល នៅក្នុងព្រឹត្តិការណ៍មួយដែលប្រារព្ធឡើងនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងអាស៊ាន ជប៉ុនបានប្រកាសផែនការជួយឧបត្ថម្ភបណ្តុះបណ្តាលមន្ត្រីវ័យក្មេងនៃបណ្ដាប្រទេសអាស៊ានផងដែរ៕