អាស៊ានជួបសន្ទនាជាមួយសហគមន៍អង្គភាពអាជីវកម្មរបស់ជប៉ុន

អាស៊ានជួបសន្ទនាជាមួយសហគមន៍អង្គភាពអាជីវកម្មរបស់ជប៉ុន - ảnh 1
ការសន្ទនាលើកទី ៧ រវាងអគ្គលេខាធិការអាស៊ាននិង សម្ព័ន្ធភាពបណ្ដាសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនប្រចាំនៅអាស៊ាន (FJCCIA)​ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១៥ មេសា អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានជួបជាមួយតំណាងទទួលបន្ទុកតំបន់អាស៊ាននិងអាស៊ីខាងត្បូងរបស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) លោក Setsuo Luchi ដើម្បី
ត្រៀមរៀបចំឲ្យការសន្ទនាលើកទី ៧ រវាងអគ្គលេខាធិការអាស៊ាននិងសម្ព័ន្ធ
ភាពបណ្ដាសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនប្រចាំនៅអាស៊ាន (FJCCIA) ដែលនឹងប្រព្រឹត្តទៅនៅហ្វីលីពីននាខែមិថុនាខាងមុខ។ ក្នុងជំនួប ភាគីទាំង ២ បានពិភាក្សាអំពីដំណើរសមាហរណកម្មនាបច្ចុប្បន្នរបស់អាស៊ាននិងបណ្ដា
បញ្ហាសំខាន់ចំពោះវិនិយោគិនជប៉ុនក្នុងដំណើរការនេះ រួមមាន បែបបទ
គយសេរីភាវូបនីយកម្មសេវ៉កម្មនិងកិច្ចការពារកម្មសិទ្ធិបញ្ញា (IPR) បណ្ដា
កិច្ចព្រម​ព្រៀងសេរីអាស៊ាន+1ជាដើម។ តាមនោះ ការសន្ទនានៅហ្វីលីពីន
នឹងប្រមូលផ្តុំទៅលើការបង្កើនកិច្ចសហប្រតិបត្តិការនិងវិនិយោគរវាងជប៉ុន
និងអាស៊ានក៏ដូចជាចែករំលែកឱកាសវិនិយោគសំរាប់កម្មវិធីអភិវឌ្ឍន៍របស់
អាស៊ានក្រោយពីឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ