អាស៊ានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអូស្ត្រាលី និងនូវែលសេឡង់

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AEM 55) នាព្រឹកថ្ងៃទី ២២ សីហា សន្និសីទ AEM-អូស្ត្រាលី -នូវែលសេឡង់លើកទី ២៨ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ សីហា នៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី។ 
អាស៊ានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអូស្ត្រាលី និងនូវែលសេឡង់ - ảnh 1ពិធីចុះហត្ថលេខាលើពិធីសារទី២ វិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (ប្រភព៖ លេខាធិការដ្ឋានអាស៊ាន)

សន្និសីទបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីនានា ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជាលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើសន្តិសុខស្បៀង និងសន្តិសុខថាមពល។

សន្និសីទបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើពិធីសារទី២ វិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងបានទទួលស្គាល់ការអភិវឌ្ឍនៃទិសដៅ និងអាទិភាពយុទ្ធសាស្ត្រ (ASDP) ក៏ដូចជាទិសដៅ និងអាទិភាពយុទ្ធសាស្ត្រវិស័យ (SSDP)  របស់ AANZFTA។ កិច្ចប្រជុំនេះមានបំណងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ស្របតាមវិស័យសំខាន់ៗចំនួនបួនដែលបានកំណត់ក្នុងចក្ខុវិស័យអាស៊ានសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមានៈ ការតភ្ជាប់ កិច្ចសហប្រតិបត្តិការដែនសមុទ្រ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សេដ្ឋកិច្ច និងវិស័យដែលអាចកើតមានផ្សេងទៀត ដើម្បីលើកកម្ពស់ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ