អាស៊ានជំរុញសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់ - វៀតណាមចូលរួមចំណែកយ៉ាងសកម្ម

(VOVWORLD) - នាថ្ងៃ១៥ វិច្ឆិកានេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ីអាគ្នេយ៍លើកទី ១៧ (ADMM-១៧), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) លើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

 អាស៊ានជំរុញសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់ - វៀតណាមចូលរួមចំណែកយ៉ាងសកម្ម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧ (ADMM) (រូបថត៖ VOV)

កិច្ចប្រជុំ ADMM-១៧ បានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងបានអនុម័តផែនការសកម្មភាពរបស់ ADMM សម្រាប់ដំណាក់កាល ២០២៣-២០២៦។ កិច្ចប្រជុំក៏បានអនុម័តលើឯកសារ/គំនិតផ្តួចផ្តើមថ្មីនៅក្នុង ADMM ផងដែរ។

ជាពិសេស កិច្ចប្រជុំបានអនុម័តលើ “សេចក្តីថ្លែងការណ៍រួមទីក្រុងហ្សាកាតា នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខ”។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាពក្នុងតំបន់ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; អនុវត្តវិធានការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។  ជាមួយគ្នានោះ ចាំបាច់ត្រូវសម្រេចឲ្យបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២ ខណៈកំពុងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

 អាស៊ានជំរុញសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់ - វៀតណាមចូលរួមចំណែកយ៉ាងសកម្ម - ảnh 2គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍លោក Phan Van Giang  រដ្ឋមន្ត្រីក្រសួងការពារប្រទេស (រូបថត៖ VOV)

គណៈប្រតិភូវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ សំដៅបន្តអះអាងនូវតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកសកម្ម មានទំនួលខុសត្រូវក្នុងអាស៊ាននិយាយរួម ហើយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ-យោធាអាស៊ាននិយាយដោយឡែក    ក៏ដូចជារវាងអាស៊ាន និងដៃគូនានា ឱ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ