អាស៊ានតែងតាំងអគ្គលេខាធិការរងថ្មី
|
អាស៊ានតែងតាំងអគ្គលេខាធិការរងថ្មី (Image: VNA) |
(VOVworld) – តាមសេចក្តីប្រកាសរបស់លេខាធិការដ្ឋានអាស៊ានបានឲ្យដឹងថា៖
នាថ្ងៃទី ១២ តុលា លោក Vongthep Arthakaivalvatee អ្នកការទូតនិងជាអតីត
អ្នកជំនាញការយុត្តិធម៌ព្រហ្មទ័ណ្ឌរបស់ថៃបានធ្វើពិធីសច្ចាប្រណិធានទទួល
ដំណែងជាអគ្គលេខាធិការរងរបស់អាស៊ាន (DSG) ទទួលបន្ទុកសហគមន៍
វប្បធម៌សង្គម។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្តីការអាស៊ានប្រចាំនៅ
ទីក្រុង Jakarta របស់ឥណ្ឌូណេស៊ីដោយមានការចូលរួមរបស់អគ្គលេខាធិការ
អាស៊ាន លោក Le Luong Minh។ លោក Arthakaivalvatee មានអាណត្តិក្នុងរយៈ
ពេល ៣ ឆ្នាំ៕