អាស៊ានត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនយោបាយដើម្បីធានាបាននូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។

អាស៊ានត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនយោបាយដើម្បីធានាបាននូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ (AMM-54) និងកិច្ចប្រជុំពាក់ព័ន្ធ នារសៀលថ្ងៃទី ២ ខែសីហាឆ្នាំ ២០២១ បានប្រព្រឹត្តទៅកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោ បាយ-សន្តិសុខអាស៊ានលើកទី ២៣។ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។

ថ្លែងនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទពិភពលោកនិងតំបន់កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការផ្ទុះឡើងនៃជំងឺរាត ត្បាត កូវីដ -១៩ ហើយជាងពេលណាៗទាំងអស់ អាស៊ានត្រូវការបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ ធានាឱ្យបាននូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព។ នេះគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឹរាតត្បាត ជំរុញការស្តារឡើងវិញនិងរក្សាកំណើននៅក្នុងតំបន់។

អាស៊ានត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនយោបាយដើម្បីធានាបាននូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព - ảnh 2រដ្ឋមន្ត្រីការបរទេស Bui Thanh Son ចូលរួមកិច្ចប្រជុំសហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) លើកទី ២៣ តាមប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)
 

នៅចំពោះមុខនឹងការប្រកួតប្រជែងយុទ្ធសាស្ត្រកើនឡើង ក្នុងចំណោមប្រទេសមហាអំណាច អាស៊ានត្រូវការវិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយ ក្នុងទំនាក់ទំនងជាមួយដៃគូបច្ចុប្បន្ន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូសក្តានុពលថ្មី។ អាស្រ័យហេតុនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីដំណើរការនិងបែបបទធ្វើសកម្មភាពរបស់បណ្តាយន្តការដែលដឹកនាំដោយអាស៊ានក្នុងគោលបំណង បន្តរក្សាគោលដៅ គុណតម្លៃនិងតួនាទីរបស់យន្តការទាំងនេះ ក៏ដូចជាជំរុញការចូលរួមរបស់បណ្តាដៃគូក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ