អាស៊ាននិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
អាស៊ាននិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Image: VNA) |
(VOVworld) – តាមសេចក្តីប្រកាសនាថ្ងៃទី ១៣ មិនា របស់គណៈប្រតិភូ
វៀតណាមប្រចាំនៅអាស៊ាន គណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-
កូរ៉េ ខាងត្បូង (AKJC) បានរៀបចំសម័យប្រជុំប្រចាំឆ្នាំលើកទី ៣ នៅទីក្រុង
Jakarta ឥណ្ឌូណេស៊ី។ សម័យប្រជុំវាយតំលៃស្ថានភាពសហប្រតិបត្តិការ
រវាងអាស៊ាននិង កូរ៉េខាងត្បូងក្នុងរយៈពេលកន្លងទៅ ព្រមទាំង ពិភាក្សា
ទិសដៅជំរុញថែមទៀត ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ អញ្ជើញ
ចូលរួមកិច្ចប្រជុំលើកនេះ គណៈកម្មការបណ្ដាតំណាងប្រចាំនៅអាស៊ាន
(CPR) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាស៊ានថ្នាក់ដឹកនាំលេខាធិ
ការដ្ឋានអាស៊ាននិងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន។ នៅ
សម័យប្រជុំអង្គសន្និសីទទាំងមូលពេញចិត្តទទួលស្គាល់ការបោះជំហាន
ដែលភាគទាំងពីរទទួលបានក្នុងរយៈពេលកន្លងទៅ។ លើវិស័យសេដ្ឋ
កិច្ចពាណិជ្ជកម្មកូរ៉េខាងត្បូងបន្តជាដៃគូពាណិជ្ជកម្មធំ ទី ៥ របស់អាស៊ាន
និងជាវិនិយោគិនធំទី ៦ នៅអាស៊ាន។ ភាគីទាំងពីរក៏បាន អនុវត្តកម្មវិធី
ការផ្តើមគំនិតជាក់ស្តែងដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការុក្ខផល
អាស៊ាន-កូរ៉េខាងត្បូងហើយបង្កើតផែនការរៀបចំផ្ទះវប្បធម៌អាស៊ាន
នៅទីក្រុង Busan នាឆ្នាំ ២០១៧។ ផ្លាស់ប្តូរស្តីពីទិសដៅអភិវឌ្ឍន៍នា
អនាគតភាគីទាំងពីរបានឯកភាពបន្តអនុវត្តបណ្ដាយុទ្ធសាស្ត្រធំដែល
ត្រូវបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍រួមអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ
២០១៤ ព្រមទាំង តភ្ជាប់យ៉ាងជិតស្និតជាមួយ ទស្សនៈវិស័យសហគមន៍
អាស៊ានឆ្នាំ ២០១៥។
ទន្ទឹមនឹងនោះ អាស៊ាននិងកូរ៉េខាងត្បូងខំប្រឹងប្រែងបង្កើនតំលៃប្រាក់
ពាណិ ជ្ជកម្មឡើងដល់ ២០០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០
ខាងមុខ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន
លោក Nguyen Hoanh Nam បានស្នើរថា៖ ដោយឈរលើទំនាក់ទំនងដៃ
គូយុទ្ធសាស្ត្រ ដែលត្រូវបានបង្កើត ភាគីទាំងពីរបង្កើនថែមទៀតកិច្ច
សហប្រតិបត្តិការលើបញ្ហា ខ្លឹមសារយុទ្ធសាស្ត្រ ក្នុងនោះមានការធានា
សន្តិភាពសន្តិសុខនិងស្ថិរភាពក្នុង តំបន់។ លោកក៏បានស្នើរឲ្យកូរ៉េ
ខាងត្បូងបន្តគាំទ្រការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការធានាសន្តិភាព
ស្ថិរភាពសន្តិសុខសុវត្ថភាពនិងសេរីភាពនាវាចរណ៍និង អាកាសចរណ៍
នៅសមុទ្រខាងកើត៕