អាស៊ាននិងចិនបង្កើនកិច្ចសហប្រតិបតិ្តការវប្បធម៌សង្គមនិងសេដ្ឋកិច្ច

(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មាន ប្រធាន សមាគមន៍សហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌និងសង្គមឥណ្ឌូនេស៊ី-ចិនលោក Sudrajat បានអោយដឹងថា កិច្ចប្រជុំនេះមានស្មារតីដូចទៅនឹងកិច្ចប្រជុំអាស៊ី-អាហ្វ្រិកឆ្នាំ១៩៥៥ ក៏បានប្រព្រឹត្តទៅនៅ Bandung ដែរ សំដៅខិតខំប្រឹង ប្រែងស្ថាបនាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នានិងផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក ក៏ដូចជាគាំទ្រ ចំពោះសន្តិភាព សន្តិសុខនិងស្ថិរភាពលើពិភពលោកផងដែរ។ 
អាស៊ាននិងចិនបង្កើនកិច្ចសហប្រតិបតិ្តការវប្បធម៌សង្គមនិងសេដ្ឋកិច្ច - ảnh 1 មន្ត្រីបណ្ដាប្រទេសអាស៊ាននិងចិនចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN)

  ការបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិនលើវិស័យ វប្បធម៌សង្គមនិងសេដ្ឋកិច្ច ជាខ្លឹមសារស្នូលនៃកិច្ចប្រជុំបណ្ដាអង្គការមិត្តភាព ប្រជាជនអាស៊ាន-ចិន (CACPPFO) លើកទី១២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុង Bandung ឥណ្ឌូនេស៊ី។ ថ្លែងទៅកាន់សារព័ត៌មាន ប្រធាន សមាគមន៍សហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌និងសង្គមឥណ្ឌូនេស៊ី-ចិនលោក Sudrajat បានអោយដឹងថា កិច្ចប្រជុំនេះមានស្មារតីដូចទៅនឹងកិច្ចប្រជុំអាស៊ី-អាហ្វ្រិកឆ្នាំ១៩៥៥ ក៏បានប្រព្រឹត្តទៅនៅ Bandung ដែរ សំដៅខិតខំប្រឹង ប្រែងស្ថាបនាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នានិងផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក ក៏ដូចជាគាំទ្រ ចំពោះសន្តិភាព សន្តិសុខនិងស្ថិរភាពលើពិភពលោកផងដែរ។ នៅកិច្ចប្រជុំនេះ បណ្ដាតំណាងបានពិភាក្សាអំពីការបើកទូលាយថែមទៀតនូវការទាក់ទងគ្នារវាង មជ្ឈដ្ឋានជំនាញការនិងអ្នកវិទ្យាសាស្ត្រ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិ បតិ្តការលើវិស័យកសិកម្ម ចំណីអាហារ អក្សរសាស្ត្រ រចនា ការពារបរិស្ថាន ឌីជីថលនិងថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ