អាស៊ាននិងជប៉ុនចែករំលែកអំពីរបៀបប្រតិបត្តិសន្តិសុខនៅលើសមុទ្រ

អាស៊ាននិងជប៉ុនចែករំលែកអំពីរបៀបប្រតិបត្តិសន្តិសុខនៅលើសមុទ្រ - ảnh 1
អាស៊ាននិងជប៉ុនចែករំលែកអំពីរបៀបប្រតិបត្តិសន្តិសុខនៅលើសមុទ្រ

(VOV)_នាថ្ងៃទី៧ តុលា សន្និសីទថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសអាស៊ាន-ជប៉ុន លើកទី៦ ត្រូវបានប្រារព្ធឡើង នៅទីក្រុង Yokohama ជប៉ុន។ សន្និសីទបាន
\ប្រមូល ផ្តុំពិភាក្សាអំពីប្រធានបទសំខាន់ចំនួន២គឺ៖ ស្ថានភាពជាក់ស្ដែងដែលទាក់
ទិន ដល់សន្តិសុខសមុទ្រ តំបន់អាស៊ី-ប៉ាស៊ីហ្វីក និងបណ្ដារបៀបដើម្បីរក្សារ និងកែ លំអរស្ថានភាពសន្តិសុខសមុទ្រនៅក្នុងតំបន់។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួង ការពារជាតិជប៉ុន លោក​ Akira Sato បានចាត់ទុកថា៖ ទោះបីកំពុងមានសកម្មភាព
​បង្កភាព​តានតឹងនៅលើសមុទ្រ ដោយបណ្ដាសកម្មភាពឯកតោភាគីក្តី ប៉ុន្តែ វាមិន
ផ្លាស់ ប្តូរបានស្ថានភាពជាក់ស្ដែងបានឡើយ។ លោក Akira Sato បាន​សង្កត់ធ្ងន់ថា៖  ជប៉ុនមានគោលបំណងជំរុញថែមទៀត កិច្ចសហប្រតិបត្តិការការពារជាតិជាមួយ
បណ្ដាប្រទេសអាស៊ាន។ 

          ឆ្លើយបទសម្ភាសន៍របស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម​ ឧត្តមសេ
នីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាម  និងជាប្រ
ធាន គណៈប្រតិភូវៀតណាមដែលចូលរួមសន្និសីទនេះ បានអោយដឹងថា៖  អា
ស៊ាន និងជប៉ុនមានការព្រួយបារម្ភដូចគ្នា អំពិរាល់បំរ៉ែបំរួលនាពេលថ្មីៗនេះ  នៅលើសមុទ្រ ដែលក្នុងនោះមានតំបន់សមុទ្រហ្វាទុង និងតំបន់សមុទ្រ​ខាងកើត  ដោយបណ្ដាកាយវិការមិនគោរពច្បាប់អន្តរជាតិ រំលោភដ៏ធ្ងន់ធ្ងរទៅលើអធិប
តេយ្យភាពរបស់ប្រទេសនានា និងពិសេសគឺជះឥទ្ធិពលដល់​សន្តិសុខ សុវត្ថិ
ភាពនាវាចរណ៍ …លៗ។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អះអាងថា៖

          “ បណ្ដាប្រទេសទាំងឡាយត្រូវយល់ច្បាស់អំពី​ច្បាប់ហើយ​មិនមានការយល់
ដឹង ខុសគ្នា អំពីច្បាប់​អន្តរជាតិឡើយ​។​ ច្បាប់អន្តរជាតិមានតែមួយគត់។ នោះគឺ
ការប្រព្រឹត្ត​ដោយ​សន្តិវិធី មិនបានប្រើអំពើហឹង្សារឬគំរាមកំហែងប្រើអំពើហឹង្សារ។ ខណះដែលជំលោះកើតមានឡើងភាគីទាក់ទិននានាត្រូវចរចារទ្វាភាគីឬពហុភា
គីដើម្បីដោះស្រាយបញ្ហា។”

          ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានចាត់ទុកថា៖ អាស៊ាន​និងជប៉ុនបាន កសាងទំនុកទុកចិត្ត​ដើម្បីផលប្រយោជន៍រួម​​សន្តិភាព និងស្ថិរភាពដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ