អាស៊ាននិងជប៉ុនរំលឹកខួបអនុស្សារវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ ទំនង

(VOVworld) – នាយប់ថ្ងៃទី ១៨ មករា ​ ពិធីរំលឹកខួបអនុស្សារវរីយ៍ លើកទី ៥០ ទិវាបង្កើត
ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងអាស៊ាននិងជប៉ុនបានប្រព្រឹត្តទៅនៅ
រដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអាស៊ាន លោក​ Le
Luong Minh បានអះអាងថា៖ ជប៉ុនគឺជាដៃគូរសន្ទនាសំខាន់បំផុត របស់អាស៊ាន។ លោក​
Le Luong Minh បានលើកច្បាស់ថា៖នាពេលអនាគតអាស៊ានមានគោលបំណងសហប្រ
តិបត្តិការជាមួយជប៉ុនតទៅទៀត។ ការតភ្ជាប់ នេះនឹងបន្តនាំមកផលប្រយោធន៍សំរាប់
សេដ្ឋកិច្ចនិងបើកទូលាយទំនាក់ទំនងរវាងភាគីទាំង ២។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុន
ប្រចាំនៅអាស៊ាន លោក Ishikane Kimihiru បានអះអាងនូវកិច្ចសន្យារបស់ជប៉ុនក្នុងការបន្ត
ជួយឧបត្ថម្ភអាស៊ានក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសមាហរណកម្មក្នុងតំបន់និងការ
កសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ តាមរយៈបណ្ដាកម្មវិធីសហប្រតិបត្តិការរបស់
អាស៊ាន។ ជប៉ុននិងអាស៊ានចែករំលែកកាសាកល្បងប្រពៃណីជាច្រើន ដើម្បីរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅលើសមុទ្រខាងកើតនិងក្នុងតំបន់៕

អាស៊ាននិងជប៉ុនរំលឹកខួបអនុស្សារវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ ទំនង - ảnh 1
ពិធីរំលឹកខួបអនុស្សារវរីយ៍ លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងមិត្តភាព (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ