អាស៊ាននិងវៀតណាមជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់អ៊ុយក្រែន
(VOVworld)- សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)កំពុងក្លាយទៅជាអាទិភាព នៃកិច្ចការបរទេសរបស់អ៊ុយក្រែននាបច្ចុប្បន្ន ក្នុងនោះ ទំនាក់ទំនង ជាមួយប្រទេស សឹង្ហបុរីនិងវៀតណាមកំពុងដើរតួនាទីសំខាន់។ នេះជាការវាយ តម្លៃរបស់អ្នកស្រាវ
ជ្រាវ E. Barshevskiy នៃសកលវិទ្យាល័យជាតិនៅសមុទ្រ ខាងកើត។ តាមលោករូប
នេះថា ក្នុងទំនាក់ទំនងជាមួយអាស៊ាន វៀតណាមស្ថិត ក្នុងក្រុមប្រទេសនាំចេញ
ទៅកាន់អ៊ុយក្រែនមុខទំនិញប្រើប្រាស់ និងនាំចូល គ្រឿងសំភារៈឧស្សាហកម្មនិង
យោធា។ ក្រៅពីវៀតណាម ក្រុមប្រទេសនេះ នៅមានឡាវ កម្ពុជានិងម៉ីយ៉ាន់ម៉ា ដែល
ក្នុងនោះវៀតណាមជាការយកចិត្តទុក ដាក់ជាពិសេសរបស់អ៊ុយក្រែន។នាពេលខាង
មុខ ភាគីអ៊ុយក្រែនមានបំណង ជម្រុញទំនាក់ទំនងទ្វេភាគីជាមួយវៀតណាមលើគ្រប់
វិស័យដូចជា ឧស្សាហកម្ម សហប្រតិបត្តិការរុករកផលរ៉ែជាដើម៕