អាស៊ាននឹងសុក្រឹត្យកិច្ចព្រមព្រៀងស្តីពីប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីក្នុងកិច្ចប្រជុំកំពូលលើកទី៤២
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Retno Marsudi នាថ្ងៃទី ៥ ខែមេសាបានឲ្យដឹងថា បណ្តាប្រទេសអាស៊ាននឹងសុក្រឹត្យកិច្ចព្រមព្រៀងមួយចំនួននៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅខែឧសភាខាងមុខ រួមទាំងកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីក្នុងតំបន់។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។ យោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅក្នុងកិច្ចប្រជុំនៃក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ច បណ្តាប្រទេសអាស៊ានបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីឧបត្ថម្ភរថយន្តអគ្គិសនីនៅក្នុងតំបន់។ បណ្តាប្រទេសនឹងបំពេញកិច្ចព្រមព្រៀងនេះនៅក្នុងកិច្ចប្រជុំកំពូលនៅខែឧសភាខាងមុខ។
ជាមួយនឹងប្រធានបទនៃអណត្តិជាប្រធានអាស៊ានឆ្នាំ ២០២៣ “ឋានៈរបស់អាស៊ាន - ចំណុចស្នូលនៃកំណើន” ឥណ្ឌូនេស៊ីកំពុងផ្តោតលើអាទិភាពចំនួន ៣ រួមមានបញ្ហានានាក្នុងតំបន់អាស៊ាន ចំណុចស្នូលនៃកំណើន និងការអនុវត្តចក្ខុវិស័យអាស៊ានពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ ជាមួយនឹងសសរស្តម្ភជាចំណុចស្នូលនៃកំណើននោះ ឥណ្ឌូនេស៊ីកំពុងស្វែងរកការស្តារឡើងវិញប្រភពថាមពល ដើម្បីធានាការផ្លាស់ប្តូរពីថាមពលហ្វូស៊ីលទៅជាថាមពលស្អាត និងនិរន្តរភាព។ ដូច្នេះហើយ ឥណ្ឌូណេស៊ីបានខិតខំប្រឹងប្រែងដើម្បីអំពាវនាវឱ្យអាស៊ានបង្កើតប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីនៅក្នុងតំបន់៕