អាស៊ាននិងអង្គការសហប្រជាជាតិបង្កើនកិច្ចសហប្រតិបត្តិការ

អាស៊ាននិងអង្គការសហប្រជាជាតិបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
អាស៊ាននិងអង្គការសហប្រជាជាតិបង្កើនកិច្ចសហប្រតិបត្តិការ (internet)

ក្នុងឪកាសទៅបំពេញទស្សនកិច្ច នៅឥណ្ឌូនេស៊ី តាមសេចក្ដីអញ្ចើញរបស់ប្រធានាធិបតី
នៃប្រទេសម្ចាសផ្ទះ Susilo Bambang Yudhoyono ថ្ងៃ​ទី​២០មិនា អគ្គលេខាធិ​ការ​អង្គការ​សហប្រជាជាតិ លោក Ban Ki Moon បាន​ជួប​​សន្ទនា​ជាមួយ​អគ្គលេខាធិការអាស៊ាន  Surin
Pitsuwan នៅទីស្នាកការ​នៃ​​លេខាធិការដ្ឋានអាស៊ាន ​ប្រចាំនៅទីក្រុង Jakarta។នៅជំនួបនេះ​ ​ថ្នាក់ដឹកនាំទាំងពីររូប​បានឯកភាព ​ថា៖ ទោះបីខុសគ្នា​អំពីទ្រង់​ទ្រាយ ​និងការស្មុគ្គស្មាញ ក្ដី ប៉ុន្តែ អាស៊ាន និងអង្គការសហប្រជាជាតិមាន​គោលដៅរួមជាច្រើន​ និងមានវិស័យជាច្រើន​
ដែល​អាចបំពេញបន្ថែមអោយគ្នាទៅវិញទៅមក។ និងនេះគឺជាឪកាស ដើម្បី​អង្គការ ទាំងពីរ​ផ្លាស់ប្តូរគំនិត ​និងសហប្រតិបត្តិការអំពីបញ្ហាជាច្រើន។ ថ្នាក់ដឹកនាំទាំងពីរូបបាន​ឯកភាព  កត់សម្គាល់​នូវការផ្លាស់ប្តូរយ៉ាងសកម្ម រវាង​លេខាធិការដ្ឋាននៃអង្គការទាំង២ គិតតាំងពី សន្និសិទកំពូល អាស៊ាន នៅបាលី ឆ្នាំ 2011មក វាយតំលៃយ៉ាងសកម្មនូវ​បណ្ដា ការផ្លាស់ប្តូរ ប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ពិភាក្សារអំពីសភាពការណ៏ថ្មី​បំផុត ​ដែលទាក់ទិន ដល់ការ
ប្រជែង ដណ្ដើមដំបន់ព្រំដែន រវាងកម្ពុជា ​និងថៃ…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ