អាស៊ាននិង EU បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខលើសមុទ្រ
|
ទិដ្ឋភាពនៃជំនួបសន្ទនាអាស៊ាននិង EU (រូបថតៈ TTXVN) |
(VOVworld)- ពីថ្ងៃទី៤ដល់ថ្ងៃទី៦ឧសភា២០១៥ ក្រសួងការបរទេស ម៉ាឡេស៊ី បាន
រួមសហការជាមួយស្ថាប័នសកម្មភាពកិច្ចការបរទេសអឺរ៉ុបរៀបចំជំនួបសន្ទនាជាន់
ខ្ពស់រវាងសមាគមន៍បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)និងសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការលើកសមុទ្រលើកទី២ ដែលបានប្រព្រឹត្តទៅនៅក្រុង Kuala
Lumpur(ម៉ាឡេស៊ី) ។ គោលដៅក្នុងជំនួបនេះគឺផ្តោតទៅលើការ បង្កើនថែមទៀត
កិច្ចសហប្រតិបត្តិការរវាង អាស៊ានជាមួយ EU លើវិស័យពោល ខាងលើ។ ក្រោម
ប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរ ផ្នែក សំដៅបង្កើន
សន្តិសុខលើសមុទ្រ” សន្និសីទនេះ បានទាក់ទាញការចូលរួម របស់ដំណងជាង
១០០នាក់ដែលជាអ្នកប្រាជ្ញ អ្នកកាទូត និងជំនាញការមកពីបណ្តា ប្រទេសអាស៊ាន និងប្រទេសជាសមាជិក EU។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយ ឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Pham Cao Phong។
ក្នុងជំនួបនេះ តំណាងនានាបានប្រមូលផ្តុំពិភាគ្សាលើក្របខ័ណ្ឌនៃកិច្ចសហ
ប្រតិបត្តិការតំបន់ ទាក់ទិនដល់ការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កសាង យន្តការសហប្រតិបត្តិការលើសមុទ្រផងដែរ៕