អាស៊ាននិង EU សហប្រតិបត្តិការលើកកំពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងតំបន់
|
អាស៊ាននិង EU សហប្រតិបត្តិការលើកកំពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងតំបន់ |
(VOV)_នាថ្ងៃទី២៤ និងទី២៥ សីហា លេខាធិការដ្ឋានអាស៊ាន បានរៀបចំជំនួប
សន្ទនាគោលនយោបាយអាស៊ាន-EU ស្ដីពីការអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងតំបន់
អាស៊ាន។ អគ្គលេខាធិការរងអាស៊ាន Alicia Dela Rosa បានអោយដឹងថា៖ តាមរយៈ
វេទិកានេះ អាស៊ានិង EU នឹងជំរុញកិច្ចសហប្រតិបត្តិការអប់រំថ្នាក់ឧត្តមសិក្សា នៅ
ក្នុងតំបន់ ដើម្បីធ្វើអាជីវកម្មសក្ដានុភាព នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់
និស្សិត បណ្ដាអង្គការអប់រំថ្នាក់ឧត្តមសិក្សា ក៏ដូចជាអ្នកជំនាញការនានាក្នុងតំបន់
អាស៊ាន។ ខ្លឹមសារស្នូលនៃជំនួបសន្ទនានេះគឺឆ្ពោះទៅការទទួលស្គាល់សញ្ញាប័ត្រនៃមហាវិទ្យាល័យនៅប្រទេសជាសមាជិកអាស៊ានទាំងឡាយ និងបង្កើនសមត្ថភាពនៃមហាវិទ្យាល័យផ្សេងៗ នៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ទន្ទឹមនឹងនោះ
អាស៊ាននិង EU ក៏មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងអនាគត ដើម្បី
ជួយឧបត្ថម្ភការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ពិសេស ក្នុងការអប់រំថ្នាក់ឧត្តមសិក្សា
រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងរវាងអាស៊ាននិង EU៕