អាស៊ានបូក៣បង្កើនកិច្ចសហប្រតិបតិ្តការសារព័ត៏មាន

(VOVworld) - សន្និសិទរដ្ឋមន្រ្តីសារព័ត៏មានអាស៊ានលើកទី១២ និងសន្និសិទ
រដ្ឋមន្រ្តីសារព័ត៏មានអាស៊ានបូក៣លើកទី៣ បានបិទបញ្ចប់នៅរដ្ឋធានី Nay Pyi
Taw ប្រទេសម៉ីយ៉ាន់ម៉ានាថ្ងៃទី១២​ មិថុនា ដោយបាននាំចេញសេចក្ដីថ្លែងការណ៍
រួម១ ​ដែលអំពាវនាវបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសារព័ត៏មានរវាងបណ្ដា
ប្រទេសនៅក្នុងតំបន់។​សេចក្ដីថ្លែងការណ៍នេះសង្កត់ធ្ងន់ទៅលើ សារសំខាន់ក្នុង
ការជំរុញផ្លាស់ប្ដូរព័ត៏មានប្រកបដោយប្រសិទ្ធិភាពរវាងបណ្ដាប្រទេស សំដៅ
ឃោសនាឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់អំពីផលប្រយោជន៍នៃការសមាហរណ្ឌកម្ម
និងកសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥។

អាស៊ានបូក៣បង្កើនកិច្ចសហប្រតិបតិ្តការសារព័ត៏មាន - ảnh 1
អាស៊ាននិងដៃគូសំខាន់ចំនួន៣​រួមមាន ជប៉ុន កូរ៉េខាងត្បូង និងចិន


បណ្ដារដ្ឋមន្រ្តីអាស៊ានបានឯកភាពថា សារព័ត៏មានត្រូវក្រូបដណ្ដប់លើវិស័យជា
ច្រើន​និងបញ្ហាពហុភាគី សំដៅបង្កើតការយល់ដឹងផ្សាភ្ជាប់រវាងប្រទេសសមាជិក
នានាអំពីវប្បធម៏ ប្រវត្តិសាស្ត្រ សាសនានិងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ