|
អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នយុត្តិធម៌ (Image: photovisi.com) |
(VOVworld) – ក្នុងសម័យប្រជុំរបស់ចាងហ្វាងតុលាការនៃបណ្ដាប្រទេសជាសមាជិកអាស៊ានដែលទើបនឹងបានប្រព្រឹត្តទៅនៅសឹង្ហបុរី បណ្ដាចាងហ្វាងបាន ឯកភាពអំពីការបង្កើនទំនាក់ទំនងយ៉ាងជិតស្និតនិងការយោគយល់គ្នាទៅវិញទៅ មករវាងស្ថាប័នយុត្តិធម៌របស់អាស៊ាន។ សម័យប្រជុំលើកដំបូងរបស់បណ្ដា ចាងហ្វាងតុលាការត្រូវបានរៀបចំឡើង នៅខាងក្រៅសន្និសីទលើកទី ៣៥ នៃសមាគមច្បាប់របស់បណ្ដាប្រទេសជាសមាជិកអាស៊ាន (ALA) ដែលបាន
ប្រព្រឹត្តទៅនៅសឹង្ហបុរី ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ សីហា កន្លងមក។ គណៈ
ប្រតិភូវៀតណាមដឹកនាំដោយចាងហ្វាងតុលាការកំពូលទីក្រុង ហូជីមិញ
(ភាគខាងត្បូងវៀតណាម) លោក Tran Van Co និងប្រធាន ALA វៀតណាម
លោក Tran Dai Hung បានចូលរួមសម័យប្រជុំលើកនេះ៕